សៀមរាប៖ តាមប្រភពមនុស្សជិតស្និទ្ធ បានរាយការណ៍មកថា ឧត្តមភរិយាបិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ លោកស្រី Vann Amberg Gertrude បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានអ្នកស្រី ក្នុងក្រុងសៀមរាប។
ជាក់ស្តែង ជាមួយដំណឹងដ៏សោកសៅមួយនេះ ត្រូវបានគេឲ្យដឹងថា លោកស្រី Vann Amberg បានទទួលមរណភាព កាលពីយប់ថ្ងៃទី ៥ ខែមិនា វេលាម៉ោង ៧ និង ៤០ នាទី។
ខណៈក្រុមគ្រួសារនៃសពបានរៀបចំពិធីបុណ្យសពតាមប្រពៃណីខ្មែរ៕ប្រភពពី Khmerload Dara
សូមចូលរួមមរណៈទុក្ខ នៃក្រុមគ្រួសារនៃសពផងដែរ!