ក្រោយពីបានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចភ្លាម មហាជនជាច្រើន បង្ហាញក្តីរំភើប និងរីករាយជំនួស ដល់ថ្នាក់ ពោលពាក្យ បែបនេះ…

កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិកា ផ្ទាល់ខ្លួន ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩ នូវទឹកប្រាក់ រហូតដល់ទៅ ១លានដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ ហ្វេសប៊ុកផេក “Galaxy Navatra” បានបញ្ជាក់បន្ថែមថា “ក្នុងនាមយើងខ្ញុំ ជាបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ផលិតកម្ម Galaxy Navatra ពិតជាមានចិត្តរំភើបខ្លាំងណាស់ នូវទឹកចិត្តរបស់លោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាកថវិកា១លានដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra សូមជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងកូនៗសូមជួបតែសេចក្តីសុខសុភមង្គល ជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ គ្រប់គ្នាសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយឃើញម្ចាស់ជំនួយរូបនេះ បានមកចាក់វ៉ាក់សាំងរួចហើយ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានញ្ជាក់បន្ថែមថា “ខ្ញុំបានចាក់វ៉ាក់សាំងកូវីដ19 រួចរាល់ហើយ”។

ក្រោយឃើញបែបនេះ គ្រប់គ្នា បង្ហាញក្តីពេញចិត្ត និងរំភើបយ៉ាងខ្លាំង ហើយអ្នកខ្លះបានពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា ៖ ជូនពរ​សុខ​ភាព​ល្អ​បង, ពិតជាល្អប្រសើរ ហើយថ្ងៃនេះ ម្ចាស់អំណោយ បាន ចាក់វ៉ាក់សាំង ការពារcovid19 អបអរសាទរ អ្នកឧកញ៉ា, ស្រលាញ់​ពេញ​បេះដូង, បងប្រុសសង្ហាណាស់, ល្អណាស់បងប្រុស, ជូនពរអ្នកឧកញ៉ាសុខភាពល្អ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment