ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២១ នាក់ ខណៈមានអ្នកជំងឺ ២ នាក់ បានព្យាបាលជាសះស្បើយ ។
អ្នកជំងឺដែលជាសះស្បើយទាំង ២ នាក់ នោះគឺមានស្ត្រីជនជាតិចិន អាយុ ២២ ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១ និង ស្ត្រីជនជាតិចិន អាយុ ៣០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។
អ្នកជំងឺ ២ រូបនេះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ២ លើក និង ត្រូវបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ។
សូមអានសេចក្តីលម្អិតខាងក្រោម៖