សោមប៉ាម៉ាក់ទាំងអស់គ្នាជួយប្រយ័ត្នផង! រកឃើញក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ ឆ្លងកូវីដ-១៩ នៅសង្កាត់ស្ទឹងមានជ័យ ព្រឹកនេះ

នៅព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២១ នេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២១ នាក់បន្ថែមទៀតហើយ សុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកឆ្លងទាំង ២១ នាក់នៅព្រឹកនេះ រកឃើញក្មេងប្រុសម្នាក់ ឆ្លងកូវីដ-១៩ នៅស្ទឹងមានជ័យ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារា ជនជាតិខ្មែរ អាយុ ១២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះអ្នកឆ្លងសរុបទូទាំងប្រទេសមាន ៩៥៣ នាក់ រីឯអ្នកជាសះស្បើយទើងដល់ ៤៩១ នាក់ និង អ្នកកំពុងព្យាបាល ៤៦១ នាក់ ៕ប្រភពពីPopular Magazine

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment