រំភើបណាស់សោមស្វាគមណ៏សមារជិកថ្មី! រកឃើញវត្តមាន កូនផ្សោតទី ២ នៃដើមឆ្នាំ ២០២១ បង្ហាញខ្លួននៅខេត្តក្រចេះ

នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ តាមរយៈក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និង អង្គការ WWF បានបញ្ជាក់ថា បានប្រទះឃើញកូនសត្វផ្សោតទី ២ នេះបង្ហាញខ្លួន នៅឯទីជម្រកធម្មជាតិ កាំពី នៃខេត្តក្រចេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និង អង្គការ WWF បានប្រទះឃើញកូនផ្សោតថ្មីនេះកំពុងហែលជាមួយនឹងផ្សោតពេញវ័យចំនួន ៤ ក្បាល ផ្សេងទៀត ហើយកាលពីសប្តាហ៍មុនបានរកឃើញកូនផ្សោតទី ១ នៅតំបន់ទីជម្រកធម្មជាតិត្បូងខ្លាខេត្តស្ទឹងត្រែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍ទាំងពីរនៅដើមឆ្នាំនេះ អាចបញ្ជាក់បានថា គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ នៅក្នុងការបន្ដតាមដានស្ថានភាព និង ធ្វើកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គបន្តទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment