ប្រាប់ហើយនៅតែមិនជឿ!!លទ្ធផលដើរឆ្វេចឆ្វាចពេក! ពិន័យបុរស ២ នាក់ទៀត មិនសំងំធ្វើចត្តាឡីស័ក បែរ…

នៅល្ងាចថ្ងៃទី​ ០៥ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ខាងរដ្ឋបាលបានធ្វើការផាកពិន័យ បុរស ២ នាក់ទៀតហើយ ដែលមានទីលំនៅ នៅភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ និង ម្នាក់ទៀត មានទីតាំងនៅភូមិ ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាអ្នកពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះហើយ ទើបនៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២ លានរៀល យោងតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសហគមន៍ ។ ម្យ៉ាងទៀតជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កំុឱ្យយកគំរូតាម និង ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕

Related posts

Leave a Comment