មិនគួអោយជឿមែន!!មើលស៊ុមផ្កាដាក់រូបថត អ៊ឹម សុវណ្ណារិទ្ធ ត្រូវ ចំប៉ីខ្មៅ រៀបចំរំលេចផ្កាឈូកយ៉ាងស្អាត ត្រៀមធ្វើបុណ្យឱ្យស្អែកនេះ

នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ គណនីហ្វេសប៊ុកឈ្មោះ ចំប៉ីខ្មៅ បានបង្ហោះឱ្យដឹងថា បុណ្យប្រាំពីរថ្ងៃរបស់មេខ្លោង អ៊ឹម សុវណ្ណារឹទ្ធ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ៨ រោច ជាថ្ងៃសីល ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ ដែលកិច្ចនេះនឹងធ្វើតាមគន្លងព្រះពុទ្ធសាសនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្អែកនេះ ចំប៉ីខ្មៅ នឹងរៀបចំពិធីបុណ្យទៅតាមគន្លងបវេណីខ្មែរ ដោយនឹងនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ ។ អ្វីដែលចាប់អារម្មណ៍រូបថតរបស់ អ៊ឹម សុវណ្ណារិទ្ធ វិញត្រូវបាន ចំប៉ីខ្មៅ រៀបចំដាក់ស៊ុម និង រំលេចកម្រងផ្កាឈូកដោយដៃយ៉ាងសមរម្យបំផុត សម្រាប់ព្រលឹងសពដែលគ្មានញាតិមកអើពើនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ចំប៉ីខ្មៅ បានចេញមុខបង្ហោះសារថា នឹងធ្វើបុណ្យសពជូនធាតុដែលគ្មានសាច់ញាតិខាងលើមួយនេះ ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នាគាំទ្រ និង សរសើរពីទឹកចិត្ត ចំប៉ីខ្មៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះជាសារទាំងស្រុង ដែលចំប៉ីខ្មៅបានបង្ហោះកាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ ៖ «ប្រពៃណីទំនៀមទំលាប់ខ្មោចស្លាប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រិទ្ធ ស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ចុងក្រោយ ។ មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យ

បានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុណ្ណឹង ។ គំរបបុណ្យ ៧ ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីនៃពិធីបុណ្យសព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អ ឬ អាក្រក់ ជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាលដែលគ្នាងាប់ទៅគ្មានញាតិផង» ៕

Related posts

Leave a Comment