ចូលរួមរំលែកទុក្ខ បងប្រុស តារាសម្តែង អ៊ុន សិទ្ធា ទទួលម រណៈ​ ភាពបាត់ហើយ

ថ្មីៗនេះកន្លងទៅនេះ តារាសម្តែងលោក អ៊ុន សិទ្ធា បានបង្ហាញនូវអារម្មណ៍ព្រួយបារម្ភជាខ្លាំង ខណៈពេលនេះបងប្រុសទីពីររបស់លោកឈឺធ្ងន់ត្រូវសម្រាកនៅក្នុងបន្ទប់ ICU នៅក្នុងមន្ទីរពេទ្យ ធ្វើឱ្យតារាប្រុសរូបនេះបែរបន់អស់ហើយ ដើម្បីឱ្យជួយបងប្រុសឆាប់ធូរស្រាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែនៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នេះដែរ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តសិល្បករ ហាក់រន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយបងប្រុសជាទីស្រឡាញ់របស់លោក អ៊ុន សិទ្ធា បានលាចាកលោកហើយ ។ ក្នុងនោះដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែស្រណោះស្រណោកទៀតនោះ គឺលោក អ៊ុន សិទ្ធា បានបង្ហោះរូបភាពសពបងប្រុស និង រៀបរាប់ថា «បងខ្ញុំគាត់ផុតទុក្ខហើយ សូមបងបានទៅកាន់ឋានស្ងប់សុខ បងបានជួបម៉ែហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានដំណឹងមរណភាពបងប្រុសរបស់តារាប្រុសខាងលើនេះហើយ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនក៏បានចូលរួមរំលែកទុក្ខដល់លោក និង ក្រុមគ្រួសារផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment