បន្ទាប់ពីបានឃើញ អ្នកមីង អុឹម ផល្លា ធ្លាក់ខ្លួនលក់ម្ជូរតាមផ្លូវ ស្រាប់តែឯកឧត្តម ហ៊ុនម៉ាណែត និងសប្បុរសជន បានជួយដោយធ្វើបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែប្រិយមិត្តបានជ្រាបរួចមកហើយពីអ្នកមីង អ៊ឹម ផល្លា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តគ្រប់គ្នា បានស្គាល់ថាជាតារាសម្តែងជើងចាស់មួយរូប ដែលច្រើនតែនិយមសម្តែងជាតួអង្គមេដោះ ឬជាម្តាយនោះ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពីមានការលេចឮព័ត៌មានថា អ្នកមីងបានចាប់អាជីពថ្មីជាអ្នកលក់ម្ជូររួចមក ភ្លាមៗនោះក៏មានសប្បុរសជនជាច្រើន រួមទាំងមិត្តរួមសិល្ប:ចាស់ក្មេងជាច្រើន ព្រមទាំងការជួយពីឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយាផងដែលនោះ ក៏បានចូលរួមផ្តល់ជាការបរិច្ចាគជាទឹកប្រាក់បន្តិចបន្តួចដើម្បីជួយសម្រួល ដោះស្រាយជីវភាពរបស់អ្នកមីងបានមួយពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុក របស់តារាសម្តែង លោកស៊ីអារ៉ា ក្នុងឱកាសដែលលោកបានចុះទៅជូនប្រាក់ឧបត្ថម្ភនូវទឹកប្រាក់មនុស្សធម៌នេះ ជួយដល់អ្នកមីង ផល្លា លោកក៏បានបង្ហោះសារភ្ជាប់ជាមួយនិងឈ្មោះសប្បុរសជនដែលក្នុងនោះ លោកបានសរសេរយ៉ាងដូច្នេះថា៖ខ្ញុំបាទសូមអរគុណដល់ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ ដែរតែងតែជួយដល់អ្នកសិល្បៈករ ជាពិសេសជួយដល់អ្នកម៉ែផល្លា ដែរគាត់កំពងតែជួបទុកយ៉ាងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏អរគុណដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែរតែងតែជួយដល់ពុកម៉ែបងប្អូនសិល្បៈដែរជួបកាលំបាកកន្លងមក ព្រមទាំងលោកប៉ែន ចំរុង ៥០$បងស្រីកើត ផល្លី30$ បងប្រុស ប៊ួយ ម៉េចហុង២០$ ជូនពរដល់សម្តេច លោកជំទាវ ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន សូមជួបតែសំណាងល្អ សុខភាពល្អ ។គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ តារាសម្តែងជើងចាស់ អ្នកមីងផល្លា ក៏ធ្លាប់បានជួបប្រទះទៅនិងបញ្ហាកង្វះខាតជីវភាព ហើយក៏ធ្លាប់មានសប្បុរជនបានជួយដល់អ្នកមីងផងដែរ៕ប្រភព៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment