ញាក់សាច់! ថៅកែហាងពេជ្រ បានចេញមុខបញ្ជាក់ហើយ រឿងស្ត្រីម្នាក់នេះ ដែលលួចលុយអស់ $12000 ដោយប្រាប់ច្បាស់ៗ ថា “បុគ្គលរូបនេះ គាត់បានមករស់នៅក្នុងផ្ទះខ្ញុំតាំងពីខែ១១ ឆ្នាំ២០២០ សរុបរយៈពេលជាង ៤ខែមកហើយ គឺខ្ញុំបាត់លុយរហូត ឥឡូវនេះ…” (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ស្ត្រីម្នាក់ ឈ្មោះ សំរិត ផល ភេទស្រី ដែលជាអ្នកមើលថែកូន លោកស្រី ទ្រី ដាណា ត្រូវបានចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ពីបទលួចលុយ លោកស្រី ទ្រី ដាណា ចំនួន ១២០០០ ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច លោកស្រី ចេញមុខបញ្ជាក់បន្ថែម យ៉ាងច្បាស់ៗថា “ខ្ញុំគិតថាខ្មាសគេ មិនចង់និយាយរឿងនេះទេ តែឃើញកម្លាំងកងរាជអាវុធហត្ថ បញ្ចេញរូបភាពគាត់ទៅហើយ ទើបចង់បញ្ជាក់ឱ្យបានដឹងរឿងច្បាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទឹកលុយចំនួន ១២០០០ដុល្លារនោះ គឺចំនួនទឹកលុយ ដែលខ្ញុំចាប់បានបុគ្គលនេះលើកចុងក្រោយប៉ុណ្ណោះ។ សម្រាប់បុគ្គលរូបនេះ គាត់បានមករស់នៅក្នុងផ្ទះខ្ញុំតាំងពីខែ១១ ឆ្នាំ២០២០ សរុបរយៈពេលជាង ៤ខែមកហើយ គឺខ្ញុំបាត់លុយរហូត។ ឥឡូវនេះខ្ញុំកំពុងឱ្យខាងមេធាវីរបស់ខ្ញុំធ្វើការនេះបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនកុំទាន់គិតថាគាត់លួចខ្ញុំប៉ុណ្ណេះ ទឹកលុយដែលខ្ញុំបាត់អស់ច្រើនណាស់។ សួរគាត់ម្ដងចេញបន្តិច សួរម្ដងចេញបន្តិច ចំនួនទឹកលុយកាន់តែច្រើន ដូចក្នុងវីដេអូនេះ ចំណែកចំនួនទឹកលុយដែលគាត់មិនសារភាពមិនដឹងថាប៉ុន្មានទៀត។ ខាងកម្លាំងជំនាញកំពុងសួរចម្លើយ និងស្រាវជ្រាវបន្ត។

ដូចនេះ នាងខ្ញុំមិនចង់រៀបរាប់ច្រើនទេ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ។ ខំអាណិ​តមនុស្សក្បែរខ្លួន ផ្ដល់នូវអ្វីៗជាច្រើន តែបែរលោភលន់ ចង់មានបានឆាប់។ ស្ដាយទឹកចិត្ត!”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនះ ទំាងអស់គ្នា ៖

Related posts

Leave a Comment