នៅសល់តែ ៤ ថ្ងៃទៀតចូលរោងការ ស្រាប់តែ រ៉ា វីរៈ ប្រកាសផ្អាកវិញភ្លាមៗព្រោះតែ…

ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅសល់តែប្រមាណ ៤ ថ្ងៃទៀតសោះ ពិធីមង្គលការរបស់តារាសម្តែងរូបសង្ហា រ៉ា វីរៈ នឹងឈានមកដល់ តែគួរឱ្យស្តាយដោយសារតែជំងឺកូវីដ-១៩ នៅតែមិនទាន់ស្ងប់ស្ងាត់ ពេលនេះលោក និង អនាគតភរិយាបានសម្រេចពន្យារពេលរៀបការភ្លាមៗ ដោយក្នុងនោះលោកក៏បានបង្ហោះសារដើម្បីឱ្យបងប្អូន និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្តភក្តិបានដឹងដំណឹងនេះផងដែរ ។ជាក់ស្ដែងបើតាមគម្រោង តារាសម្តែង រ៉ា វីរៈ គ្រោង នឹងចូលរោងការនៅក្នុងថ្ងៃទី ០៧ ខាងមុខ នេះ តែដោយសារជំងឺកូវីដ-១៩ នៅបន្តរាតត្បាតបែបនេះ លោកបានសម្រេចចិត្តរំសាយពិធីមង្គលរបស់ខ្លួន ដោយបានជ្រើសយកវេលាថ្មីគឺនៅថ្ងៃទី ២៧ ចុងខែជំនួសវិញ ។ ការពន្យារពិធីមង្គលនេះគឺដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានការគាំទ្រពីសំណាក់មិត្តភក្តិ នូវការសម្រេចផ្អាកការរៀបចំពិធីនេះរបស់តារាសម្តែង រ៉ា វីរៈ ផងដែរ ។លោក រ៉ា វីរៈ ក៏ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ដែរ លោកលេចមុខនៅក្នុងការសម្តែងរឿង និង MV មួយចំនួន ជាពិសេសការសម្តែងបទចម្រៀងនៅក្នុងផលិតកម្មហង្សមាស ។ ភាគច្រើនលោកសម្តែងជាតួដែលមានចរិតកាចដោយសារស៊ីជាមួយនឹងទម្រង់មុខរបស់លោក ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment