ក្រោយឃើញ តារាកំប្លែង អ្នកនាង សំប៉ូលីដា ធ្លាក់ខ្លួន​ឈឺធ្ង​ន់ ស្រាប់តែលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ បានធ្វើរឿងនេះជួយភ្លាម

ភ្នំពេញ ៖ ជាការពិតណាស់ដែលនាថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ លោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា​ “អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហុឺ…! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹ​កនោមផ្អែម និងដំ​បៅក្រ​ពះធ្ង​ន់ធ្ង​រ !គាត់ត្រូវចំនាយថវិកា មួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។ជាក់ស្ដែងអ្នកនាង សំប៉ូលីដា បាននិយាយ ថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣០០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អូនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ ។ “។ក្រោយដឹងរឿងនេះភ្លាម នារសៀលថ្ងៃដដែលនេះ គេឃើញ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមទៀតថា ៖“សូមជួយត្រេកអរផង រសៀលនេះ តារាកំប្លែង អ្នកនាង សំប៉ូលីដា បានទទួលថវិការចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1000$ ( មួយពាន់ដុល្លា) ដែលជាថវិកា ផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខវិសាល ដែលជាបុត្រាបុត្រីអ្នកម្តាយជំទាវ ហ៊ុន សុីណាត នឹមច័ន្ទតារា ឧបត្ថម្ភជូន តារាចំរៀង កំប្លែង អ្នកនាង សំប៉ូលីដា ដែលមា​នជំ​ងឺដំបៅក្រ​ពះ បេះ​ដូង លើ​សឈាម និងទឹ​កនោ​មផ្អែម។ទោះបីលោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនបានចុះមកផ្ទាល់មែន តែលោកជំទាវ ក៏បានផ្តាំផ្ញើ សួរសុខទុក្ខ ដល់អ្នកនាង សំ​ ប៉ូលីដា និងជូនពរអោយតារារូបនេះ មានសុខភាពល្អ ឆាប់ជាសះស្បើយ និងអាលបានត្រឡប់វិលចូលបំរើ វិស័យសិល្បៈវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលទទួលបានអំណោយពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ អ្នកនាង សំ ប៉ូលីដា ក៏បានលើកដៃសំពះ ថ្លែងអំណរគុណ ទឹកចិត្តដ៏ល្អប្រកបដោយក្តីមេ​ត្តា អា​ណិត ស្រលាញ់ និងឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន ជួយដល់ អ្នកនាង ដើម្បីបានថវិកា យកទៅព្យាបាលជំងឺ ។អ្នកនាង សំ ប៉ូលីដា និយាយថា បើគ្មានលោកជំទាវមកជួយ ពេលនេះទេ ប្រហែលអ្នកនាង ត្រូវដេកឈឺនៅផ្ទះហើយ អ្នកនាងមិនអាចភ្លេចគុណ ដ៏ធំធេងមួយនេះ បានឡើយ ហើយក៏សូមគោរពជូនពរ

ដល់លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ នូវពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អត្ថបទ និងជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕ប្រភព៖khnewsposts

Related posts

Leave a Comment