នៅព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ នេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៣១ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះ មានចំនួន ២៨ នាក់ រកឃើញឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ៣ នាក់ជាអ្នកដំណើរពីបរទេស ។
ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកដែលរកឃើញឆ្លង ២៨ នាក់ ក្នុងសហគមន៍ នៅព្រឹកនេះ មានកុមារី ចំនួន ០២ នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
១. កុមារីជនជាតិខ្មែរ អាយុ ១២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
២. កុមារីជនជាតិខ្មែរ អាយុ ១៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ៩០៩ នាក់
– អ្នកជាសះស្បើយ ចំនួន ៤៨៤ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៤២៥ នាក់ ៕ប្រភពពី Popular Magazine
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖