សល់ដីធំកុំទុកទំនេរចោល ដាំឫស្សីទំពាំងផ្អែម តែ ៨ ទៅ ៩ ខែ បានផលលក់ហើយ

ទើបតែដំណើរការដាំដុះឫស្សីទំពាំងផ្អែមបានរយៈពេលប្រមាណជិត ១ ឆ្នាំ លើផ្ទៃដីជាង ២ ហិកតា ពេលនេះយុវជន ឈិន កុសល អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ចាប់ផ្តើមទទួលផលជាបណ្តើរៗហើយដោយបានទំពាំងលក់និងផ្សាំកូនឫស្សីលក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭកពីមូលហេតុនាំឱ្យយុវជនរូបនេះចាប់របរដាំឫស្សីទំពាំងផ្អែម ដោយសារតែគេបានមើលឃើញថាកំពុងមានទីផ្សារល្អ ព្រោះទំពាំងគេអាចលក់ស្រស់សម្រាប់ធ្វើជាម្ហូបប្រចាំថ្ងៃក៏បាន កែច្នៃជាទំពាំងជ្រក់ក៏បាន កែច្នៃជាទំពាំងក្រៀមក៏បាន និង សង្កេតឃើញថាប្រជាជនភាគច្រើនមិនទាន់ចាប់អារម្មណ៍ខ្លាំងលើដំណាំប្រភេទនេះ ដូច្នេះស្របពេលគេមានដីមិនចង់ទុកឱ្យទំនេរចោលទើបមានគំនិតដាំឫស្សីទំពាំងផ្អែម តែរយៈពេល ៨ ទៅ ៩ ខែ គឺអាចចាប់ផ្តើមប្រមូលផលបានហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងពេលមិនទាន់មានបទពិសោធយុវជន ឈិន កុសល បានធ្វើការស្រាវជ្រាវពីបច្ចេកទេសដាំតាមរយៈហ្វេសប៊ុក និង បានទៅប៉ោយប៉ែត សាកសួរពីបច្ចេកទេសដាំនិង ថែរក្សាពីម្ចាស់ចម្ការឫស្សីទំពាំងផ្អែមនៅទីនោះ ព្រមទាំងកុម្ម៉ង់ពូជពីថៃមកដាំ ក្នុងមួយដើមថ្លៃ ៤៥០០ រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមពិសោធន៍ផ្ទាល់ខ្លួនយុវជន ឈិន កុសល បានបង្ហើបឱ្យដឹងថា ខ្នាតដាំដើមឫស្សីផ្អែមចន្លោះពីគុម្ពមួយទៅមួយគឺ ៣ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ឬ អាច ៣ ម៉ែត្រគុណនឹង ៤ ម៉ែត្រ ។ ក្នុងផ្ទៃដី ១ ហិកតាគេអាចដាំបានចំនួន ៨៣០ ដើម ទៅ ១១១០ ដើម ។

ចំពោះខែដែលល្អបំផុតក្នុងការដាំដុះគឺចាប់ពីខែតុលាដល់ខែមីនា ដែលតម្រូវមានការស្រោចទឹកឱ្យបានគ្រប់គ្រាន់ ។ ឫស្សីទំពាំងផ្អែមអាចប្រមូលផលពេញ ១ ឆ្នាំទៅមួយឆ្នាំឱ្យតែមានទឹកស្រោចគ្រប់គ្រាន់ ហើយចាប់ពីខែវិច្ឆិកាដល់ខែមេសាជារដូវកាលទំពាំងឡើងថ្លៃ ដោយសាររដូវប្រាំងការផ្គត់ផ្គង់លើទីផ្សារមានការថយចុះ ។

ពូជឫស្សីទំពាំងផ្អែមបច្ចុប្បន្ន​ ត្រូវបានគេចាប់អារម្មណ៍ដាំច្រើនជាងគេ​ ដោយសារឆាប់ឱ្យផល​មិនហាងដូចពូជទំពាំងផ្សេងៗ​ និង មានទំហំល្មម ​។ តម្លៃទំពាំងផ្អែមនៅរដូវភ្លៀង ២០០០ រៀល ទៅ ៤០០០ រៀលក្នុង ១ គីឡូក្រាម តែបើនៅរដូវប្រាំងវិញតម្លៃឡើងដល់​ ៨០០០ រៀលក្នុង ១ គីឡូក្រាម ។ ទំពាំងមិនអាចលូតចេញមកទេបើគ្មានទឹក​ ដូច្នេះកសិករចង់បានតម្លៃថ្លៃ​ ត្រូវស្រោចទឹកជាប្រចាំនៅដូវប្រាំងពិសេសគេអាចលក់កូនឫស្សីទំពាំងផ្អែមបានផងដែរ ៕ប្រភពពីPopular Magazine

Related posts

Leave a Comment