នេន ទុំ ប៉ះជាមួយនិង ព្រហ្មម៉ាញ ម្ដងនេះចេញចម្រៀងមួយបទរួមគ្នាធ្វើអោយមហាជនចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីម្សិលមិញ តារាចម្រៀង នេន ទុំ និងកំពូលតារាអាយ៉ៃឆ្លងឆ្លើយលោក ព្រហ្មម៉ាញ បានបញ្ចេញបទចម្រៀងថ្មីរួមដែលមានចំណងជើងថា «ពូក្មួយចង់បានប្រពន្ធ» ដែលទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផងដែរ។ជាក់ស្ដែង តារាទាំងពីរដួងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើការបង្ហើរសំនៀងយ៉ាងពីរោះមានទឹកដមនិង សម្តែងបានយ៉ាងល្អនៅក្នុងវីដេអូបទចម្រៀងនេះ ដោយរួមទាំងក្បាច់រាំវង់ប្រពៃណីខ្មែរផងដែរ ចំពោះទីតាំងគឺមានលក្ខណៈច្នៃប្រឌិត ដោយមានទេសភាពវាលស្រែខៀវខ្ចី ធ្វើឲ្យទស្សនិកកាន់តែមានអារម្មណ៍ស្រស់ស្រាយមួយកម្រិត ក្រោយពីបានទស្សនាបទនេះរួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកគាំទ្រក៏នាំគ្នាសរសើរអំពីស្នាដៃបទចម្រៀង របស់លោក​ នេន ទុំនិង លោក ព្រហ្មម៉ាញ ដែលបានបញ្ចេញបទថ្មីយ៉ាងពីរោះរណ្តំចិត្ត ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សប្បាយចិត្តដូច្នេះផងដែរ៕ប្រភព៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment