ពុទ្ធោបាត់មុខឈឹង ស្រាប់តែឮដំណឹងតារាចម្រៀង លាន សូនី ជួបរឿងរន្ធត់មួយនេះសោះ

បើរំឭកដល់រយៈពេលប្រមាណជា ៣០ ឆ្នាំ​មុន ពោលគឺនៅក្នុងអំឡុងឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ មហាជនប្រាកដជាធ្លាប់បានស្គាល់មកហើយនូវតារាចម្រៀងមានឈ្មោះបោះសំឡេងមួយរូបគឺលោក លាន សូនី ដែលជាបងប្រុសបង្កើតរបស់លោក លាន អាហ្វ្រីលគីនីន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ តារាប្រុសជើងចាស់រូបនេះ មិនត្រឹមតែសាងកេរ្តិ៍ឈ្មោះលើវិស័យចម្រៀងតែម្យ៉ាងនោះទេ លោក លាន សូនី ក៏ជាពិធីករមួយរូបដែលមានវោហារកោសល្យ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសនោះ លោក លាន សូនី ក៏ជាតារាចម្រៀងប្រុសមួយរូប ដែលនិយមយកស្ទីលរាំរបស់ស្តេចចម្រៀងប៉ុប Michael Jackson ទៅសម្តែងលើឆាកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រយៈពេលប្រមាណជាជាង ១០ ឆ្នាំ ចុងក្រោយនេះ គេហាក់បាត់ស្ងាត់ឈឹងពីដំណឹងរបស់តារាប្រុសរូបនេះនៅលើវិថីសិល្បៈ ដោយធ្វើឱ្យមហាជនអ្នកគាំទ្រមានការនឹករឭកដល់លោក លាន សូនី យ៉ាងខ្លាំង ។ យ៉ាងណាមិញ កាលពីពេលកន្លងមកបើតាមការបង្ហោះឱ្យដឹងនៅលើផេក Movie Star Research ពីដំណឹងរបស់លោក លាន សូនី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានភាពរន្ធត់យ៉ាងខ្លាំង ក៏ព្រោះតែលោកបានជួបគ្រោះថ្នាក់ចរាចណ៍កាលពីកំឡុងពេលចូលឆ្នាំចិន នាខែកុម្ភៈ ឆ្នាំ ២០២១ កន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេក Movie Star Research បានឱ្យដឹងថា លោក លាន សូនី បាន​ជួបគ្រោះថ្នាក់​ចរាចរណ៍​ កាលពីថ្ងៃ​ទី ១១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២១​ កន្លងទៅ ដែលត្រូវ​នឹង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ ប៉ុន្តែ​ព័ត៌មាន​នេះ​ពុំ​សូវ​មាន​នរណា​ដឹងក្រៅ​ពី​ក្រុម​គ្រួសារ​ និង​ មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោក ។

ក្នុងនោះផេកខាងលើបានបន្ថែមថា លោក​ លាន​ សូនី​ បានជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីលោកបានសែនចូលឆ្នាំចិននៅផ្ទះជីតារួច ក៏បន្តដំណើរដោយម៉ូតូទៅសែននៅផ្ទះរបស់ លោក លាន អាហ្វ្រីលគីនីន ប៉ុន្តែដោយការធ្វេសប្រហែសមិនបានពាក់មួកសុវត្ថិភាព ទើបបណ្តាលឱ្យលោកគ្រោះថ្នាក់ម៉ូតូប៉ះទង្គិចម៉ូតូ បណ្តាលឱ្យថ្ងាសលើ ចិញ្ចើមខាងស្តាំរងរបួសធ្ងន់ ដេរចំនួន ១០ ថ្នេរ ។ ក្នុងនោះលោក លាន សូនី ក៏បានផ្តាំផ្ញើបង​ប្អូន​ទាំង​អស់​គ្នា​កុំ​ធ្វេសប្រហែស​ គ្រោះថ្នាក់​អាច​កើត​ឡើង​គ្រប់​ពេល​បើ​យើង​មិន​ប្រយ័ត្ន​ ។

គួរឱ្យដឹងថា មកដល់ពេលអាការរបស់តារាចម្រៀង លាន សូនី ហាក់ប្រសើរឡើងវិញបន្តិចហើយ បើតាមការបង្ហោះរូបភាព និង វីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក ហើយក្នុងនោះក៏មានសិល្បករសិល្បការិនីមួយចំនួនក៏បានចូលរួមជូនពរ និង សួរសុខទុក្ខដល់សិល្បកររៀមច្បងរូបនេះដែរ ៕

Related posts

Leave a Comment