រូបសំណាកឆ្កែដែលបានជួយសង្រ្គោះជីវិតមនុស្សពេលរញ្ជួយដីនៅតំបន់វិនឈ័ន កាលពីឆ្នាំ២០០៨ ត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យរបស់ប្រទេសចិនដាក់តាំងទីសាធារណៈ…

ចិន៖ រូបសំណាកសត្វឆ្កែដែលបានជួយសង្គ្រោះជីវិតមនុស្ស ក្នុងស្ថានភាពរញ្ជួយដីក្នុងតំបន់វិនឈ័នកាលពីឆ្នាំ២០០៨នោះ ពេលនេះត្រូវបានគេដាក់បង្ហាញរូបរាងឡើងនៅឯខេត្តណានជីង ភាគខាងកើតប្រទេសចិន សម្រាប់គម្រប់ខួបលើកទី១២ នៃហេតុការណ៌រញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី១៣កន្លងទៅ។

ឆ្កែដ៏ក្លាហានមួយក្បាលនោះត្រូវបានគេឲ្យដឹងថា មានឈ្មោះ ស៊ិនហូ ដែលបានព្យាយាមចូលទៅជួយសង្គ្រោះជីវិតមនុស្សបានសម្រេចចំនួន ១៥នាក់ ក្នុងស្ថានភាពគ្រោះរញ្ជួយដីដ៏សាហាវ ដែលបានកើតឡើងក្នុងតំបន់វិនឈ័ន នៃខេត្តស៊ីឈ័ន ភូមិភាគនិរតីប្រទេសចិន។

ជាអកុសលសត្វឆ្កែស៊ិនហ៊ូ ដ៏ក្លាហានមួយក្បាលនោះ ត្រូវបានទទួលមរណភាពកាលពីទី២៩ ខែកញ្ញាឆ្នាំ២០១៩ កន្លងទៅ ដោយមានវត្តមានគ្រូបង្វឹករបស់វាផ្ទាល់ គឺលោក សិនប៊េង តែងមើលថែរក្សានៅក្បែរវាជានិច្ច មុននឹងលាចាកពីលោកនេះទៅ។

ក្រៅពីហេតុការណ៌គ្រោះរញ្ជួយដីនៅតំបន់វិនឈ័ន សត្វឆ្កែស៊ិនហូ ដ៏ក្លាហានមួយក្បាលនោះ តែងតែចូលរួមជួយសង្គ្រោះក្នុងស្ថានភាពគ្រោះមហន្តរាយធំៗជាច្រើន ដែលបានកើតឡើងព្រមទាំងបានចូលរួមទទួលកិត្តិយសនៅក្នុងវេទិកាថ្នាក់ជាតិ ប្រកួតប្រជែងជំនាញខាងផ្នែកសង្គ្រោះជីវិតរបស់សត្វឆ្កែនានាផងដែរ៕ អត្ថបទ៖ Fresh News

Related posts

Leave a Comment