ទិដ្ឋភាពច្រើនសន្លឹក ក្រុមគ្រូពេទ្យជួរមុខ ហូបបាយមិនត្រង់មាត់ ដើម្បីអាយុជីវិតប្រជាជនកម្ពុជា

ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងរីករាលជាថ្មីក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ប្រជាជនកម្ពុជាកើតក្ដីព្រួយបារម្ភ មានភាពភ័យខ្លាចគ្រប់គ្នា តែអ្នកដែលត្រូវក្រោកឈរប្រយុទ្ធប្រឆាំងដោយមិនខ្លាចភាពនឿយហត់ លះបង់កម្លាំងកាយចិត្តដើម្បីអាយុជីវិតមនុស្សគ្រប់គ្នា គឺជាក្រុមគ្រូពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រូពេទ្យប្រៀបដួចជាកងទ័ពជួរមុខ កំពុងប្រយុទ្ធក្នុងសមរភូមិ កំពុងតែតានតឹងខ្លាំង នៅមិនទាន់ដឹងថាសត្រូវកំពុងសំងំលាក់ខ្លួននៅទីណា នៅកន្លែងណាខ្លះនោះទេ ។ អ្នកជំងឺកូវីដ ១៩ ជាច្រើននាក់បានរកឃើញបន្តបន្ទាប់គ្នានៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលនេះជាកាតព្វកិច្ចដ៏ធំធេងបំផុត សម្រាប់គ្រូពេទ្យជួរមុខ មិនបាននៅផ្ទះជុំគ្រួសារដូចប្រជាពលរដ្ឋទូទៅឡើយ គឺត្រូវចុះបំពេញការងារ ព្យាបាលអ្នកជំងឺពេញមន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះជាទិដ្ឋភាពក្រុមគ្រូពេទ្យសម្ដេចតេជោជាច្រើនរូប កំពុងពិសារបាយថ្ងៃត្រង់ទាំងមិនត្រង់មាត់ មិនបានអង្គុយហូបស្រួលបួលមានកន្លែងត្រឹមត្រូវនោះទេឱ្យតែបានចម្អែតក្រពះបណ្ដោះអាសន្ន ដើម្បីអាចបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឆាប់ៗនេះ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment