ជា លាងឆេ ទម្លាយថាគ្រួសារមិនគាំទ្រអោយចូលសិល្បះ តែហេតុតែស្រលាញ់តស៊ូសម្រេចក្តីសុបិនរហូតក្លាយជាតារាល្បីម្នាក់

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះ តារាសម្តែងប្រុសស្អាត ជា លាងឆេ បាននិយាយបកស្រាយរឿងដំបូងៗពេលដែលលោកទើបចូលក្នុងវិស័យសិល្បៈ ដោយមិនមានការពេញចិត្តពីសំណាក់គ្រួសារ ប៉ុន្តែចុងក្រោយលោក នៅតែសម្រេចបាននូវការងារនេះ ដោយក្លាយជាតារាសម្តែងដ៏ល្បីនៅពេលបច្ចុប្បន្ន។ជាក់ស្ដែង តាមកិច្ចសម្ភាសន៍ជាមួយនឹងលោក អុឹម ជីវ៉ា តារាប្រុសរូបនេះ បានរៀបរាប់ពីការប្រឡូកក្នុងវីថីសិល្បៈថា សរុបមកទល់ពេលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពយន្តដែលលោកបានចូលរួមសម្តែងមានប្រហែលជា៣០មកហើយ ប៉ុន្តែមុននឹងលោកឈានមកដល់ចំណុចនេះគឺមិនមានភាពងាយស្រួលឡើយ ដោយដំបូងៗគឺមានការហាមឃាត់ពីសំណាក់ក្រុមគ្រួសារផងដែរ ដោយគិតថាលោកអាចចាប់យកអាជីពនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែមួយឆាវតែប៉ុណ្ណោះ។ដោយសារតែក្តីស្រលាញ់និង ការខិតខំប្រឹងប្រែង ទើប ជា លាងឆេ បានវិវត្តខ្លួនទៅតារាល្បីមួយរូបដែលមានការទទួលពីទស្សនិកជនយ៉ាងគគ្រឹកគគ្រេង ដែលសូម្បីតែក្រុមគ្រួសាររបស់លោក ក៏មិននឹកស្មានថាលោកឈានមកដល់ចំណុចនេះដែរ។ក្រៅពីនេះទៀតជា លាងឆេ ក៏ជាបញ្ញាវ័ន្តមួយរូបដែលបានបញ្ចប់ ការសិក្សាជំនាញព័ត៌មានវិទ្យាកម្រិតបរិញ្ញាប័ត្រផងផងដែរ៕ប្រភព៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment