មិនទាន់បានឃើញមុខផង កូនដំបូងរបស់ សូដា នីតា និងស្វាមី អាចធ្វើរឿងនេះអោយគ្រួសារបាត់ទៅហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែល កូនមាសកូនពេជ្រមែន មិនទាន់ទាំងឃើញពន្លឺព្រះអាទិត្យផង កូនពូជរបស់តារាសម្តែង និង ចម្រៀង សូដា នីតា និង លោក យុទ្ធ ឋានៈ បានធ្វើរឿងមួយនេះឱ្យក្រុមគ្រួសារទៅហើយដែលធ្វើឱ្យ សូដា នីតា កាន់តែមានមោទនភាពជាខ្លាំងក្នុងការត្រៀមខ្លួនទទួលសមាជិកថ្មីមួយនេះ ។នៅប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ សូដា នីតា នឹងបានឃើញមុខកូនដំបូងរបស់ខ្លួនដែលនាងបានទន្ទឹងរង់ចាំអស់រយៈពេលជាង ៩ ខែមកហើយ ។ កាន់តែកៀកដល់ថ្ងៃសម្រាល សូដា នីតា កាន់តែមានអារម្មណ៍រំភើប ព្រោះមិននឹកស្មានថា ខ្លួនអាចមានថ្ងៃនេះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងអ្វីដែលចាប់អារម្មណ៍មិនទាន់ទាំងសម្រាលផង កូនប្រុសរបស់ សូដា នីតា ក៏ត្រូវបានក្រុមហ៊ុនមួយទាក់ទង ដែលនឹងត្រៀមលេចមុខនៅក្នុងការងារមួយជាមួយរូបនាងជាម្តាយផងដែរ ។សូដា នីតា មិនបានបញ្ជាក់ថាជាការងារនោះអ្វីឡើយ ដោយគ្រាន់តែលើកឡើងថា «រីករាយការងារថ្មីដែលកំពុងត្រៀមទាំងម្តាយ និង កូន កូនម៉ាក់ៗមិនទាន់កើតផង មានការងារហើយមានប្រាក់ខែប្រចាំរួចហើយកូនម្តាយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូដា នីតា និង លោក យុទ្ធ ឋានៈ បានដាក់ឈ្មោះកូនប្រុសរួចជាស្រេចថា ស៊ិនសូ ម៉េងឃុន ។កៀកជិតសម្រាលកូនក៏ពិតមែន ប៉ុន្តែមើលទៅ សូដា នីតា មានភាពមាំទាំ និង ស្រស់ស្រាយជាធម្មតា ហើយជារៀងរាល់ថ្ងៃនាងតែងមើលការខុសត្រូវនៅក្នុងហាងលក់អាហារដែលទើបបើកកាលពីមួយរយៈមុន ។ អ្វីដែលកត់សម្គាល់ ពេលនេះ សូដា នីតា ក៏មានអារម្មណ៍ថាធូរចិត្តច្រើនដោយនាង និង លោក យុទ្ធ ឋានៈ បានរៀបចំសែនព្រេនជាលក្ខណៈតូចតាចកាលពីប៉ុន្មានថ្ងៃទី ២៤ កន្លងមក ។ បើតាមគម្រោង សូដា នីតា នឹងវិលចូលសិល្បៈជាធម្មតាវិញ ក្រោយពីនាងសម្រាលកូនរឹងដៃរឹងជើង ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment