កូវីដ-១៩ វាយលុកខ្លាំង ព្រះសង្ឃចេញមកលក់ស្វាយ យកលុយបង់ទឹក-ភ្លើង

កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើបណ្ដាញសង្គមកកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយព្រះសង្ឃក្នុងវត្តមួយកន្លែងនៃខេត្ត សាមុតប្រាកាន ប្រទេសថៃ បានចេញមកលក់ស្វាយ ដើម្បីយយកលុយសម្រាប់ផ្គត់ផ្គង់បង់ថ្លៃទឹក ថ្លៃភ្លើង នៅក្នុងអារាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងមួយរបស់ប្រទេសថៃថា ព្រោះតែពេលនេះស្ថានភាពការរាតរត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេសមិនទាន់បានធូរស្រាលនៅឡើយ ជាហេតុនាំឱ្យប្រជាជនមួយចំនួនធំបាត់បង់ត្រូវបាត់បង់នូវប្រភពចំណូលរបស់ខ្លួនដែលនាំឱ្យខ្វះខាតដល់ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្រាប់វត្តអារាមខាងលើនេះ ក៏មិនខុសអ្វីពីប្រជាជនដែរ ដោយសារតែកូវីដ-១៩ ព្រះសង្ឃគង់ក្នុងវត្តស្ទើរតែដាច់ចង្ហាន់ម្ដងម្កាល ព្រោះគ្មានពុទ្ធបរិស័ទ្ធណាម្នាក់ទៅធ្វើបុណ្យទានឡើយ សូម្បីតែព្រះសង្ឃក៏មិនអាចចេញបិណ្ឌបាតបានដែរ ។ ដោយហេតុនេះហើយទើបព្រះសង្ឃបានសម្រេចចិត្តលក់ស្វាយដើម្បីដោះទ័ល ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment