ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តមួយចំនួនពិតជាស្គាល់រួចមកហើយពី អុិន សុខលីដា គឺជាតារាសម្ដែងដ៏ល្បីល្បាញរន្ទឺមួយរូបក្នុងទសវត្សរ៍ ២០០០ ដែលទស្សនិកជនខ្មែរជំនាន់នោះស្គាល់យ៉ាងច្បាស់តែម្តង ដែលដំបូងឡើយតារារូបនេះ មានប្រភពចេញពីបរវកញ្ញា ទេសចរណ៍អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០០២ និងបន្ទាប់មកដោយមេីលឃើញថា អ្នកនាង អុិន សុខលីដា មានសម្រស់ស្រស់ស្អាតមិនធម្មតា រួមជាមួយកម្ពស់ខ្ពស់ស្រឡះលំដាប់អន្តរជាតិ។
ក្នុងនោះ អ្នកនាងត្រូវបានគេជ្រើសរើសឱ្យទៅប្រកួតក្នុងកម្មវិធី Miss Tourism international ក្នុងប្រទេសម៉ាឡេស៊ី ដោយអ្នកនាងបានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងឆ្នាំ២០០៣ បន្ទាប់មកអ្នកនាង ក៏ត្រូវបានបណ្តាផលិតកម្មភាពយន្តមួយចំនួនក្នុងស្រុក អញ្ជើញអ្នកនាងឱ្យចូលរួមសម្តែងភាពយន្ត រួមទាំង ខារ៉ាអូខេ ហេីយអ្នកនាងក៏ជាតួឯកស្រីក្នុងរឿង «ខ្មោចប្រពន្ធ
អាទុយ»។ជាក់ស្ដែង ក្នុងរយៈពេលកន្លងមក ទោះបីជាល្បីរន្ទឺយ៉ាងណាក្តី ក្នុងរយៈ១៥ឆ្នាំចុងក្រោយមកនេះ តារាស្រីរូបបានបាត់ខ្លួនសូន្យឈឹងពីវីថីសិល្បៈ
ដែលធ្វើឲ្យទស្សនិកជនដែលនិយមគាំទ្រនូវវិស័យសិល្បៈមួយចំនួនធំមានការងឿងឆ្ងល់ នូវការបាត់វត្តមានតួអង្គស្រីក្នុងរឿង (ខ្មោចប្រពន្ធអាទុយ)ផងដែរ។ដោយឡែក តាមការសម្ភាសន៍ជាមួយនឹង Movies star research អ្នកនាង អុិន សុខលីដា បានបញ្ជាក់ថា អ្នកនាងលាឈប់ពីសិល្បៈវិញក្នុងឆ្នាំ២០០៦ និងចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯ
ដែលធ្វើឲ្យទស្សនិកជនដែលនិយមគាំទ្រនូវវិស័យសិល្បៈមួយចំនួនធំមានការងឿងឆ្ងល់ នូវការបាត់វត្តមានតួអង្គស្រីក្នុងរឿង (ខ្មោចប្រពន្ធអាទុយ)ផងដែរ។ដោយឡែក តាមការសម្ភាសន៍ជាមួយនឹង Movies star research អ្នកនាង អុិន សុខលីដា បានបញ្ជាក់ថា អ្នកនាងលាឈប់ពីសិល្បៈវិញក្នុងឆ្នាំ២០០៦ និងចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃនេះ អ្នកនាងមានស្វាមីហើយ និង កំពុងពរពោះកូនស្រីដំបូងជិតដល់ថ្ងៃប្រសូត្រទៀតផង ដោយអ្នកនាងបញ្ជាក់ថានៅសល់២សប្ដាហ៍ទៀតប៉ុណ្ណោះ តាមការ
សង្កេតមើលឃើញថា តារាស្រីរូបនេះពិតជាមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចមួយនេះណាស់ ព្រោះជានិច្ចជាកាល អ្នកនាងតែងតែបង្ហោះរូបភាពផ្អែមល្អែមជាមួយស្វាមី មិនដែលដាច់ ។ យ៉ាងណាមិញ សព្វថ្ងៃនេះអ្នកនាងក៏ជា ម្ចាស់ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ប្រ៊េនខ្លួនឯងផ្ទាល់ ដោយមានឈ្មោះថា N.A.J Skincare នេះជារូបភាពរបស់អ្នកនាងកាលពីមុន និងរូបភាពបច្ចុប្បន្ននៅខាងក្រោមៗ ៕ប្រភព៖khmerload