អ្នកមេម៉ាយប៉ុន្មាននាក់នេះ សុខចិត្តស្ពាយឈ្មោះជាមេម៉ាយអោបកូនស្រីមិនគិតរកអ្នកស្អំបេះដូង

ភ្នំពេញ ៖ ជាការពិតណាស់ដែលមនុស្សស្រីភាគច្រើន តែងប្រាថ្នាចង់បានស្វាមី បង្កើតគ្រួសារមួយដែលពោរពេញ ដោយសុភមង្គល តែទន្ទឹមនឹងនេះ ការសម្រេចចិត្តជ្រើសរើសខ្លះក៏បរាជ័យ និងខ្លះទៀតក៏ជោគជ័យ។ ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល រង្វង់សិល្បៈខ្មែរបច្ចុប្បន្ន មានតារាជាច្រើនរូប ដែលបរាជ័យក្នុងជីវិតស្វាមីភរិយាលើកទី​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ពិតមែន តែក៏បានបើកចិត្តទទួលយកជីវិតរៀបការជាលើកទី ២រួចហើយដែរ។ជាក់ស្ដែងអ្វីដែលពិសេសនោះ ប្រសិនយើងមើលឲ្យច្បាស់នោះ មានសិល្បការិនីប៉ុន្មានដួងនេះ ទោះបីជាមានសម្រស់ស្រស់ស្អាត ស្ទើរមិនជឿថាធ្លាប់មានកូននោះ បែរជាមិនគិតគូររឿងជីវិតរៀបការជាលើកទី២ បន្ទាប់ពីមានការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍ដំបូង។ គួរបញ្ជាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផងដែរថា ទោះបី សម្រស់នៅគួរឲ្យទាក់ទាញ និងអាយុក្រាស់ពេកក៏ដោយ តែសិល្បការិនីទាំងនេះ ហាក់បីដូចជា បិទបេះដូងខ្លួន មិនទទួលយកដៃគូថ្មីណាម្នាក់ឡើយ នៅស៊ូចិញ្ចឹមបីបាច់កូន អោបក្រសោបកូន និងចាំមើលកូនធំធាត់ លូតលាស់ពេញរូបពេញរាង តែម្នាក់ឯង៕ចង់ដឹងទេ ថាតើសិល្បការិនីទាំងនោះជានរណា តោះទៅមើលរូបភាពខាងក្រោម ៖
១. ពិធីការិនី យុគ ចិន្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ពិធីការិនី យុគ ចិន្តា ត្រូវបានមហាជនស្គាល់ថាជា ពិធីការិនីល្បីឈ្មោះមួយរបស់កម្ពុជា ព្រមជាមួយគ្នានេះ អ្នកនាងក៏មាន កូនស្រីពេញក្រមុំម្នាក់ផងដែរ។

២. តារាសម្តែង ភិន សុដាលីស
តារាសម្តែងកំពុងផ្ទុះប្រជាប្រិយភាព ភិន សុដាលីស បន្ទាប់ពីលែងលះតាំងពីកូននៅក្នុងពោះ រហូតមកដល់កូនមានអាយុ​ ៤ឆ្នាំហើយក៏ពិតមែន តែតារាស្រីរូបនេះ ហាក់មិនបើកចំហចំណងស្នេហ៍ជាមួយនឹងដៃគូថ្មីណាម្នាក់នៅឡើយ។

៣. តារាសម្តែង ទូច ស្រីល័ក្ខ
ក្រោយលែងលះជាមួយនឹងស្វាមីជនជាតិបរទេស ហើយវិលត្រលប់មកប្រទេសកំណើតវិញជាមួយកូនប្រុស រយៈពេលនេះ តារាសម្តែង ទូច ស្រីល័ក្ខ នៅមិនទាន់បើកបេះដូងទទួលអ្នកថ្មីមកជួសរបួសចាស់ខ្លួន ដោយព្រមនៅចិញ្ចឹមកូនប្រុសតែម្នាក់ឯង។

៤.តារាចម្រៀង សុន ស្រីពេជ្រ
ពិតណាស់ តារាចម្រៀង សុន ស្រីពេជ្រ ទោះបីកូន២ហើយក៏ពិតមែន តែសម្រស់មិនបាក់ស្រុតសូម្បីតែបន្តិច។ គួរបញ្ជាក់ថា ទំនាក់ទំនងជាមួយនឹងស្វាមីត្រូវផ្តាច់តាំងពីពពោះកូនទី ២មកម្ល៉េះ តែរហូតដល់បច្ចុប្បន្ន តារាស្រីរូបនេះនៅមិនទាន់បង្ហើបប្រាប់ពីទំនាក់ទំនងថ្មីណាមួយឡើយ។

៥.ពិធីការិនី មាស ម៉ូលីណា
ពិតណាស់ ទោះមានសម្រស់នៅស្រស់ស្អាត ទាក់ទាញយ៉ាងណាក្តី តែពិធីករល្បីឈ្មោះ មាស ម៉ូលីណារូបនេះ នៅតែអោបក្រសោបកូនប្រុសទាំង៣ មិនខ្វាយខ្វល់ជាមួយនឹងដៃគូជីវិតថ្មី ក្រោយពេលបែកបាក់ជាមួយនឹងអតីតស្វាមីជាគ្រូពេទ្យរួចមក។

៦.ពិធីការិនី យ៉ាន ស្រីពេជ្រ
ក្រោយពីប្រកាសលែងលះ ជាមួយនឹងអតីតស្វាមីក្នុងរយៈពេលខ្លីក៏ពិតមែន តែសម្រស់របស់ពិធីការិនីរូបនេះ គឺនៅគួរឲ្យស្រលាញ់ និងទាក់ទាញមិនចាញ់ក្រមុំៗឡើយ តែនៅឡើយមិនទាន់មានដំណឹងពី ដៃគូជីវិតនៅឡើយទេ ព្រោះបច្ចុប្បន្ន គេតែងឃើញរូបនាងតែងបង្ហោះរូបភាពជាមួយកូនរហូត។

Related posts

Leave a Comment