កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានប្រាប់រឿងមួយថា “ក្មួយៗដែលបានរៀនសូត្រស្រួល មើលពីជីវិតក្មេងស្រីម្នាក់នេះផង គាត់គ្មានទូរសព្ទមើល YouTube គ្មានម្ហូបឆ្ងាញ់ៗ តាមចំណូលចិត្ត ហើយក៏គ្មានសំលៀកបំពាក់ល្អៗ ដើម្បីរើសតាមចិត្តដែរ។
ជីវិតគាត់ បើកភ្នែកមក គឺដើរតម្រង់ទៅទឹក ដករំចង់ទៅលក់ គ្រាន់ប្ដូរបាយហូប។ ខ្ញុំឃើញគេបង្ហោះតាម តីកតុក ក៏សួរនាំគេ ដឹងថាគាត់មានបងប្អូនដល់ទៅ ៦នាក់។ ម្តាយជាអ្នកធ្វើការរោងចក្រ ឪពុករកត្រីផង រត់កង់បីផង។ យ៉ាងណាក៏សរសើរពួកគាត់ អាចឱ្យកូនៗ ៥នាក់ ដែលគ្រប់អាយុបានរៀនទាំងអស់ ខ្ញុំចូលចិត្តអ្នកតស៊ូ ជួបគ្នាឆាប់ៗនេះ”។
ដូចដែលបានសន្យា ទីបំផុត នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នេះ លោកស្រី បានជួបគ្រួសារក្មេងស្រីម្នាក់នេះហើយ។
ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់បន្ថែមថា “បានជួបហើយ ក្មេងស្រីដករំចង់លក់គួរឱ្យអាណិត គាត់មានបងប្អូនបង្កើត ៦នាក់ ប្រុស ៥នាក់ ស្រីតែម្នាក់ឯងគត់។ ឥឡូវជូនថវិកា ម្ដាយ 1000$ និងស្បៀង គ្រឿងប្រើប្រាស់គ្រប់មុខជូនគាត់ គ្រាន់សម្រាលការលំបាក។
ឯកូនៗ ៦នាក់ និងក្មួយ ២នាក់ទៀត ជួយជាសម្ភារសិក្សា កាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកាម្នាក់ 50000រៀល គ្រប់គ្នា ដើម្បីងាយស្រួលមានសៀវភៅស្រាប់ ពេលចូលរៀនវិញ។ ម្ដាយគាត់ជាអ្នកធ្វើការរោងចក្រ ហើយទំនេរ ទៅដករំចង់។ ចំណែកឪពុក រត់កង់៣ផង រកត្រីផង ដើម្បីចិញ្ចឹមកូន។
សរសើរគាត់ដែរ កូនចូលរៀនបាន ៥នាក់ នៅម្នាក់មិនទាន់គ្រប់អាយុ ខ្ញុំប្រាប់គាត់ឱ្យលើកទឹកចិត្តកូនរៀនជានិច្ច ទោះលំវាកយ៉ាងណាក៏ដោយ ចាំទំនេរ ចាំឱ្យជួយជីវភាព។ ខ្ញុំស្រលាញ់ចូលចិត្តអ្នកតស៊ូពិតៗ។ បើមិនទាន់ជួយខ្លួនឯងអស់លទ្ធភាពទេ កុំទាន់រកគេជួយ”។
ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖