នាថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃដដែលនេះ ភិក្ខុ ទ្បុង ចន្ថា ក៏បានសម្រេចលាចាកសិក្ខាបទដោយខ្លួនឯងហើយ ក្រោយបែកធ្លាយសម្លេង ជាមួយស្រ្តីម្នាក់ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយសុំលាចាកសិក្ខាបទ នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ។
លុះមកដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ នេះភ្លាម ស្រាប់តែមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក សាន្ត ប៊ុនធឿន បានបង្ហោះលិខិតមួយច្បាប់ ព្រមទាំងភ្ជាប់សារខ្លីមួយថា “14/05/2020/ ដូចលោកបណ្ឌិតចាងហ្វាង និយាយមិនខុសមែន និយាយឱ្យខ្លីហើយស្រួលស្តាប់ឆាប់ចប់ ! គុណម្ចាស់ ឡុង ចន្ថា មិន សឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! ថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ណាញាតិ ញោម ! ហើយរៀនកែនូវកំហុសឆ្គងកន្លងមក ៕”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានលិខិតខាងក្រោមនេះ៖