សល់តែ ១ សប្តាហ៍ទៀតចូលរោងការហើយ តែ ភុល សុវណ្ណដានីន ប្រកាសរំសាយពិធីភ្លាមៗព្រោះតែ

ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅប្រមាណតែមួយអាទិត្យទៀតប៉ុណ្ណោះនឹងត្រូវចូលរោងការទៅតាមប្រពៃណីខ្មែរហើយ ស្រាប់តែតារាសម្តែងរូបសង្ហា ភុល សុវណ្ណដានីន បានប្រកាសរំសាយពិធីមង្គលការរបស់ខ្លួនភ្លាមៗ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ។ជាក់ស្ដែងបើតាមគម្រោងលោក ភុល សុវណ្ណដានីន នឹងដឹកដៃអនាគតភរិយារូបស្រស់ដែលជាមន្ត្រីប៉ូលិសក្រាបផ្ទឹមនៅថ្ងៃទី ០៨ ខែមីនា ខាងមុខនេះ ប៉ុន្តែគួរឱ្យស្តាយពេលនេះតារាសម្តែងរូបសង្ហាម្នាក់នេះបានសម្រេចចិត្តពន្យារពិធីរៀបការរបស់ខ្លួនភ្លាម ដោយក្នុងនោះលោកបានបង្ហោះសារដែលមានអត្ថន័យថា «យើងខ្ញុំតំណាងឱ្យក្រុមគ្រួសារទាំងសងខាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និង បងប្អូនទាំងអស់ឱ្យបានជ្រាបថាយើងខ្ញុំបានសម្រេចចិត្តធ្វើការពន្យារពេលរៀបចំកម្មវិធីទាំងស្រុង ដោយហេតុតែស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ហើយដើម្បីការពារសុវត្ថិភាព និង កាត់បន្ថយហានិភ័យដល់ភ្ញៀវកិត្តិយសទាំងអស់» ។លោក ភុល សុវណ្ណដានីន បានសម្រេចចិត្តរៀបមង្គលការជាមួយគូស្នេហ៍ដែលជាមន្ត្រីប៉ូលិស ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាមួយអស់រយៈពេល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ បើទោះមិនមែនជាអ្នកនៅក្នុងចង្កោមសិល្បៈ តែមានការលើកឡើងថា អនាគតភរិយារបស់លោកពិតជាស្រស់ស្អាតមិនចាញ់តារាឡើយ ហើយខ្លះទៀត បានសរសើរថា ស័ក្តិសមណាស់មួយគូនេះជាមន្ត្រីប៉ូលីសដូចគ្នា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយរៀបការហើយលោក ភុល សុវណ្ណដានីន នៅតែបន្តអាជីពសម្តែងដដែលហើយពេលនេះ លោកក៏កំពុងមានទីផ្សារនៅក្នុងសិល្បៈមិនធម្មតាដែរ ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment