លោកស្រី ទ្រី ដាណា គឺជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញដ៏ធំៗ មួយចំនួនទៀត ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់រូបគាត់ច្បាស់ជាក់ជាមិនខាន។
មិនត្រឹមតែប៉ុណ្ណោះទេ ចែដាណា ជាមនុស្សម្នាក់ដែលចូលចិត្ត និងស្រឡាញ់បំផុត ចំពោះបុគ្គលណា ខិតខំតស៊ូ ប្រឹងប្រែង ក្នុងការរកស៊ី ធ្វើការ ចិញ្ចឹមជីវិត ដោយប្រើប្រាស់កំលាំងញើសឈាមខ្លួនឯង មិនពឹងអ្នកដទៃ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រោយឃើញវីដេអូ តាមរយៈ Tik Tok ពីការតស៊ូរបស់ក្មេងស្រីម្នាក់ លោកស្រីសន្យានឹងជួបឆាប់ខាងមុខនេះហើយ។
លោកស្រី បានបញ្ជាក់បន្ថែមថា “ក្មួយៗដែលបានរៀនសូត្រស្រួល មើលពីជីវិតក្មេងស្រីម្នាក់នេះផង គាត់គ្មានទូរសព្ទមើល YouTube គ្មានម្ហូបឆ្ងាញ់ៗ តាមចំណូលចិត្ត ហើយក៏គ្មានសំលៀកបំពាក់ល្អៗ ដើម្បីរើសតាមចិត្តដែរ។
ជីវិតគាត់ បើកភ្នែកមក គឺដើរតម្រង់ទៅទឹក ដករំចង់ទៅលក់ គ្រាន់ប្ដូរបាយហូប។ ខ្ញុំឃើញគេបង្ហោះតាម តីកតុក ក៏សួរនាំគេ ដឹងថាគាត់មានបងប្អូនដល់ទៅ ៦នាក់។ ម្តាយជាអ្នកធ្វើការរោងចក្រ ឪពុករកត្រីផង រត់កង់បីផង។ យ៉ាងណាក៏សរសើរពួកគាត់ អាចឱ្យកូនៗ ៥នាក់ ដែលគ្រប់អាយុបានរៀនទាំងអស់ ខ្ញុំចូលចិត្តអ្នកតស៊ូ ជួបគ្នាឆាប់ៗនេះ”។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៕