ចាក់ដោត! សុភ័ក្រ្ត កុសុម៉ា សួរ Love Riya ថា “ចុះនៅពេលដែលបង បានលុយច្រើន ពីផលិតផលអស់ហ្នឹង បងដែលធុញទ្រាន់ ក្នុងការចាយលុយហ្នឹងទេ?” ស្រា​ប់តែ Love Riya ឆ្លើយតបវិញ ឡើងម៉ាអេមថា…(មានវីដេអូ)

មហាជន ក៏ដូចជា ហ្វេនៗជាច្រើន ប្រហែលជាបានជ្រាបខ្លះៗហើយ មើលទៅ ពីទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា ៖

“ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសប៉ះចំ ប៉ះចំ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់ ព្រមទំាងមានឈុតខ្លះសើចឡើងចុកពោះ ហើយឈុតខ្លះទៀត ក៏កំសត់ស្ទើរស្រក់ទឹកភ្នែកផងដែរ ដោយ Riya បានរៀបរាប់ថា ទោះខ្លួនកាច ឆ្នាស់យ៉ាងណា ក៏ប្រូសូនី តែងតែនៅក្បែរ និងលួងលោមជានិច្ច។

មានមួយសំនួរដ៏គួរឲ្យចាប់អារម្មណ៍ គឺ សុភ័ក្រ្ត កុសុម៉ា សួរ Love Riya ថា “ចុះនៅពេលដែលបង បានលុយច្រើន ពីផលិតផលអស់ហ្នឹង បងដែលធុញទ្រាន់ ក្នុងការចាយលុយហ្នឹងទេ?”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែ Love Riya សើចហើយ ឆ្លើយតបវិញឡើងអេម ថា “ធ្លាប់តើ, និយាយការពិតមែនតើ នៅពេលដែលយើងលក់បានអ៊ីចឹងទៅ ដូចថា យើងនៅម្នាក់ឯង អ៊ីចឹងពេលណាយើងទៅញុំាអី ក៏ម្នាក់ឯង ឯកាណាស់, មនុស្សយើងមានអ្វីគ្រប់បែបយ៉ាង មុខរបរក៏យើងមាន ឡានក៏យើងមាន ផ្ទះក៏យើងមាន យើងមានសឹងតែគ្រប់មុខអស់ហើយ ។

អ៊ីចឹងយើងលក់បានមកគឺ អត់ដឹងថាត្រូវធ្វើអីទេ អត់មានអារម្មណ៍ទៅណាទេ នៅតែផ្ទះ ភាគច្រើនឲ្យតែតៃកុងឡានដឹកមួយជុំញុំាអីហើយ មកចូលផ្ទះវិញ ជីវិតអត់មានន័យទេ ហើយកុំគិតថាមានលុយហើយ ជីវិតយើងមានន័យ គឺអត់មានន័យទេ បើអត់មានមនុស្សប្រុសម្នាក់ដែលយល់ចិត្តយើង ដៃគូម្នាក់ដែលគាត់ ពេលដែលយើងចប់ការងារ គាត់យល់អារម្មណ៍យើង គាត់ជូនយើងទៅនេះ ទីនោះ ញុំាអី វាមានន័យជាងយើងនៅម្នាក់ឯង…”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាចាប់ពីនាទី ទី 19:44 តទៅ ៖

Related posts

Leave a Comment