ពេលនេះតារាសម្តែងដែលធ្វើអោយយើងទប់សំនើចមិនបានហើយធ្វើអោយលោក ទិន ហ្វី ទប់ទឹកភ្នែកមិនបាន ពេលដៃគូស្និទ្ធរាប់ឆ្នាំ ចាកចេញគ្មានថ្ងៃ…

កាលពីពេលថ្មីៗនេះ ដំណឹងមរណភាពរបស់តារាសម្ដែងជើងចាស់ដ៏ល្បី Ng Man Tat បានធ្វើឲ្យវិស័យសិល្បៈ និង អ្នកគាំទ្រជាច្រើនស្ទើរពាសពេញពិភពលោកមានការតក់ស្លុតជាខ្លាំង ។ ក្នុងនោះដែរ ក៏ឃើញមានសិល្បករជាច្រើនបានចូលរួមរំលែកទុក្ខ និង បង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់នៅតារាជើងចាស់ដ៏ឆ្នើមមួយរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានតារាជាច្រើនចូលរួមរំលែកទុក្ខក៏ពិតមែន ប៉ុន្តែមហាជនបាននាំគ្នារំពឹងមើលបំផុត គឺតារាសម្ដែង Stephen Chow (ទិន ហ្វី) ដែលលោកជាដៃគូដ៏ល្អបំផុតរបស់ Ng Man Tat នោះ ។ តារាសម្ដែង Ng Man Tat និង Stephen Chow បានធ្វើការជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៨០ រហូតដល់ ២០០១ ។ ការងារថតចុងក្រោយរបស់ពួកគេគឺនៅថតខ្សែភាពយន្ត «Shaolin Soccer» ដែលផលិតក្នុងឆ្នាំ ២០០១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេល Ng Man Tat ទទួលមរណភាព លោក Stephen Chow តែងតែទាក់ទងទៅមិត្តរួមអាជីពរបស់លោក ដើម្បីតាមដានសុខភាពរបស់ដៃគូសម្ដែងខ្លួន ហើយលោកមិនរំពឹងទុកថា ស្ថានភាពជំងឺរបស់ Ng Man Tat គឺកាន់តែធ្ងន់ធ្ងរខ្លាំងបែបនេះឡើយ ។
ក្រោយទទួលបានដំណឹងថាដៃគូសម្ដែងដ៏ល្អបំផុតរបស់លោកលាចាកលោកភ្លាម លោក Stephen Chow បានធ្វើការឆ្លើយតបនឹងអ្នកសារព័ត៌មានថា «ខ្ញុំទើបតែដឹងព័ត៌មានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាខ្ញុំបន្តតាមដានស្ថានភាពជំងឺរបស់ Ng Man Tat ក្នុងអំឡុងពេលមួយរយៈនេះ ដោយដឹងថាខ្ញុំត្រូវត្រៀមចិត្តជាមុន ប៉ុន្តែខ្ញុំនៅតែពិបាកចិត្ត និង ឈឺចិត្តខ្លាំងបំផុត ។ វាពិបាកខ្លាំងក្នុងការនិយាយលាគ្នាបែបនេះ ។ ជំងឺរបស់ Ng Man Tat កើតឡើងភ្លាមៗ ហើយគាត់ក៏ចាកចេញទៅលឿនពេកដែរ ។ គាត់ជាដៃគូ និង មិត្តចាស់ដ៏យូរអង្វែងរបស់ខ្ញុំ ។ ខ្ញុំនៅតែទទួលយកមិនទាន់បានឡើយពេលនេះ» ៕

Related posts

Leave a Comment