ស៊ែឲ្យបានដឹងគ្រប់គ្នាផង!! ឧត្តមសេនីយ៍ផ្កាយ ៣ រុន រ័ត្នវាសនា ឲ្យ ៤ ម៉ឺន​រៀល​ បើថត​បានវីដេអូ​ប៉ូលិស​ផាកពលរដ្ឋ​មិនត្រឹមត្រូវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សន្យា​ថា​លោក​អាច​ឲ្យ​ដល់ ៤​ ម៉ឺន​រៀល​ក្នុង​មួយវីដេអូ បើ​សិន​មាន​អ្នក​ណា​ម្នាក់​ថត​បាន​សកម្មភាព​មន្ត្រី​ចរាចរណ៍ផ្លូវគោក ផាក​ពិន័យ​​ពលរដ្ឋ​មិនត្រឹមត្រូវ​តាមវិជ្ជាជីវៈ​និង​ផ្ទុយ​នឹង​ច្បាប់កំណត់។

ក្នុង​កិច្ចសន្ទនា​លើ​ទូរទស្សន៍ ទទក កាល​ពី​ដើម​ខែ​ឧសភាកន្លង​ទៅ លោក បាន​បកស្រាយ​ចម្ងល់​ដែល​ពលរដ្ឋ​សួរ​ថា ចំពោះ​ឡាន​ស៊េរីចាស់​ដែល​ច្នៃ​ដាក់ចង្កៀងគុច​បំភ្លឺផ្លូវវាស់វែង​ត្រឹម​​ត្រូវ​តាមស្តង់ដារចរាចរណ៍​ផ្លូវគោកហើយ តើ​ប៉ូលិស​នៅ​តែ​ចាប់ដែរ​ឬ​ទេ។ លោក​បាន​ឆ្លើយ​ថា ឡាន​ដែល​កែច្នៃ​ដាក់ចង្កៀងគុជ​ដើម្បី​មើល​ផ្លូវ​ពេលយប់កាន់តែ​ច្បាស់ ហើយ​កម្រិត​ពន្លឺ​ រយៈ​ចម្ងាយនិង​កម្ពស់​នៃ​ពន្លឺ​ជះ​ចេញ​ទៅ​ត្រូវ​តាមស្តង់ដារ​មិនប៉ះពាល់​ដល់​ភ្នែក​អ្នក​ធ្វើដំណើរបញ្ច្រស់​ទិស នោះ​មិនមាន​បញ្ហា​ទេ។

លោក​បន្ថែម​ថា បើ​ចង្កៀងគុជ​ដាក់ត្រឹមត្រូវ​ហើយប៉ូលិស​ខិលខូច​នៅ​តែ​ធ្វើទុក្ខបុកម្នេញ​ដេញ​ដោល​ចង់​ផាក​ពិន័យ​ទៀត នោះ​សូមឲ្យ​ពលរដ្ឋ​ថត​វីដេអូអំពីសកម្មភាព​នោះ​រួច​ផ្ញើមក​ទំព័រ​ហ្វេសប៊ុក​នគរបាលចរាចរណ៍ផ្លូវគោក នោះ​លោក​នឹង​ជូន ៤ម៉ឺនរៀលសម្រាប់មួយវីដេអូ ឬ​អាច​តេមកលេខ ១១៧ ភ្លាមៗក៏បាន៕

Related posts

Leave a Comment