ខ្លោចផ្សាណាស់!! តារាចម្រៀង កង ឧស្សាហ៍ ត្រូវគេវាយបែកភ្នែក ហើយថែមមិនទទួលបានយុត្តិធម៌ទៀត

កម្សាន្ត៖ ពុកម៉ែ បងប្អូនមួយចំនួន ប្រាកដជាបានស្គាល់រួមកហើយ តារាចម្រៀងស្រី កង ឧហ្សាហ៍ ដែលមានឈ្មោះពិតថា ពុទ្ធា ស្រីណុច។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់ លោក អឹម ជីវ៉ា បានបញ្ចេញនូវវីដេអូកិច្ចសម្ភាសន៍មួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលទាក់ទងការរងរបួសភ្នែកខាងឆ្វេងដោយសារត្រូវបានគេ នាំគ្នាវាយយ៉ាងសន្លប់ទៅលើកញ្ញា។
គួរបញ្ជាក់ផងថា ដើមចមដែលឈានទៅការវាយបែបនេះ ព្រោះតែការឈ្លោះគ្នាតាមរយៈពាក្យសម្តី និង ការជេរដៀលប្រមាថ ដោយក្រុមជម្លោះទាំងពីរមិនបានស្គាល់គ្នាពីមុនមកឡើយ។ ដោយកញ្ញា កង ឧស្សហ៍ បានមានប្រសាសន៍ថារឿងនេះ អាចកើតឡើង ដោយសារខាងប្អូនស្រីកញ្ញា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានជម្លោះជាមួយអ្នកម្ខាងទៀត ក្នុងនោះដែរ កញ្ញា កង ឧហ្សាហ៍ ក៏បានធ្វើការសម្របសម្រួល មុនឈានដល់វាយតប់បែបនេះ។
ក្នុងបទសម្ភាសន៍មួយជាមួយលោក អឹម ជីវ៉ា កញ្ញាបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមួយ នៅ១២ យប់ ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានដាក់បណ្តឹងរួចហើយដល់សមត្ថកិច្ច ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយទៅលើក្រុមបង្ករទាំងនោះ។ ជាមួយគ្នានោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ក្នុងបទសម្ភាសន៍នោះដែរថា កញ្ញា ផ្តល់ឱកាសឱ្យអ្នកដែលបានប្រើអំពើហិង្សាលើកញ្ញា ចូលមកធ្វើសម្របសម្រួលដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ដែរ៕
ដើម្បីជ្រាបកាន់ច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Related posts

Leave a Comment