ចម្រៀងមួយបទរបស់ ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ទទួលបានការចាប់អារម្មណ៍ រហូតឯកឧត្ដម ខៀវ កាញារីទ្ធ យកមកស៊ែរជាមួយពាក្យមួយឃ្លានេះ….

ក្រោយផលិតកម្ម Galaxy Navatra បង្ហើបកាលពីម្សិលមិញថា បទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ផ្ទុះស្ទើរគ្រប់បទ ដោយមានអ្នកចូលមើលខ្ទង់លានដងក្នុងមួយបទៗនោះ ក្នុងនោះក៏មានបទចម្រៀងថ្មីមួយបទ ដែលច្រៀងរួមគ្នាជាមួយតារាស្រីពន្លកថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ផងដែរគឺបទ «គ្រប់យ៉ាងព្រោះតែមេ»។

~


អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មួយបទខាងលើនេះក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលទស្សនា និងស៊ែរចែករំលែកទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកផងដែរ ដែលនេះជាមោទនភាព និងជាជោគជ័យយ៉ាងធំធេងរបស់ផលិតកម្ម Galaxy Navatra ៕

~

~

Related posts

Leave a Comment