កាន់តែអាណិត! ឪពុករបស់អ្នកគ្រូវ័យក្មេងកំសត់ បានត្រឹមអង្គុយលើរទេះរុញ ជូនដំណើរកូនស្រីជាលើកចុងក្រោយ និងពោលពាក្យថា….

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា អ្នក គ្រូ ឆន ណារី ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្នួល អាយុទើបតែ ២១ ឆ្នាំ ជាអ្នករស់នៅ ខេត្ត ក្រចេះ បានទទួលមរណៈភាពដោយសារជម្ងឺ រលាកស្រោមខួរក្បាល នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលារាត្រីម៉ោង១០យប់

ក្នុងនោះមហាជនជាច្រើនមានការសោកស្តាយនិងបានលើកឡើងថា អ្នកគ្រូ ស្លូត សុភាព ជា ជន គំរូ បង្រៀន សិស្ស យ៉ាង ល្អ ទោះបីទើបតែចេញបង្រៀនថ្មីៗក្តី មិនគួរណាអ្នកគ្រូបែជា ទទួល មរណភាព ដោយ សារ ជំងឺ មួយនេះទៅវិញ ហើយវាជា ការបាត់បង់ ធនធាន មនុស្ស ដ៏ សំខាន់

ផ្នែក បណ្ដុះ បណ្ដាល ។ ហើយអ្វីដែលកាន់តែអាណិតទៀតនោះគឺ នៅថ្ងៃនេះ ឪពុករបស់អ្នក គ្រូ ឆន ណារី បានត្រឹមអង្គុយលើរទេះ ជូនដំណើរកូនស្រីរបស់ខ្លួនជាលើកចុងក្រោយ ក្នុងនោះយោងតាមគណនីហ្វេសបុករបស់លោកដែលមានឈ្មោះថា Preng Veasna បាន

រៀបរាប់ថា: ថ្ងៃជូនដំណេីរកូនលេីកចុងក្រោយពុកបានត្រឹមតែអង្គុយលេីរទេះ មេីលគេសែងកូនយកទៅបញ្ចុះ ទាំងមិនអាចជួយអ្វីបាន៕

Related posts

Leave a Comment