វាសនាមនុស្សមើលមិនឃើញ! ក្រោយឡើងកូដខ្លាំង តន់ ច័ន្ទសីម៉ា ជិះសុទ្ធតែឡានទំនើប ថែមទាំងមាន…

កញ្ញា តន់ ចន្ទសីម៉ា ម្ចាស់បទ ឡាន សារ៉ែន ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត ជាពិសេសហ្វេនរបស់កញ្ញា បានស្គាល់ថា កញ្ញា ធ្លាប់ជាអតីតបេក្ខនារីនៃការប្រកួតក្នុងកម្មវិធី The Voice Cambodia និងនៅក្នុងពេលបច្ចុប្បន្ន កញ្ញា ហាក់កំពុងតែមានសន្ទុះប្រជាប្រិយខ្លាំងនៅក្នុងរង្វង់សិល្ប: ក្រោយពីកញ្ញា បានចូលជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy រួចមក។
យ៉ាងណាមិញ ងាកមកមើលពីជីវិតឯកជនរបស់កញ្ញា វិញម្តង ក្រោយពីទទួលបានការគាំទ្រខ្លាំង និងកាក់កបនៅក្នុងអាជីពជាអ្នកសិល្ប:របស់ខ្លួន កញ្ញា តន់ចន្ទ សីម៉ា ក៏ទទួលបានសមិទ្ធិផលដ៏គាប់ប្រសើរ ដែលកាលពីពេលថ្មីៗនេះ កញ្ញា បានទិញរថយន្តថ្មីម៉ាក Mclaren ពណ៌ក្រហម ដែលតម្លៃថ្លៃរាប់សែនដុល្លារ ហើយនាងថែមទាំងមានអង្គរក្សបើកជូន និងតាមការពារទៀតផង។

~


យ៉ាងណាមិញ រំលឹកកាលពីអតីតកាល នាកំឡុងពេលដែលកញ្ញា ធ្លាប់បានទៅច្រៀងនៅក្នុងភោជនីយដ្ឋាន V-Friend កញ្ញា ធ្លាប់ត្រូវបានជិះម៉ូតូ ហើយត្រូវបានចោរឆក់ទូរស័ព្ទកណ្តាលរាត្រីថែមទៅទៀតផង។ ប៉ុន្តែដោយសារតែការខិតខំ ប្រឹងប្រែងខ្លាំង នាពេលនេះ អាចនិយាយបានថា កញ្ញា បានវិវឌ្ឍទៅជាកំពូលតារាចម្រៀងស្រីម្នាក់ ប្រកបដោយសមត្ថភាព និងប្រជាប្រិយភាព ខ្ពស់ក្នុងវិស័យសិល្ប:៕

~

~

Related posts

Leave a Comment