ការពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏ខ្លាំងក្រោយពីមានបុរសម្នាក់ដែលមានឈ្មោះ Zhang ជាតៃកុងឡាន ធ្វើបានល្អមែនទែន ពីសកម្មភាពបើកឡានថយក្រោយ ដែលហ៊ានប្រថុយបើកឆ្លងប្រឡាយទឹក តាមរយៈស្ពានបណ្ដោះអាសន្នមួយ ដែលផ្គុំឡើងដោយប្រើឈើតែពីរដើមប៉ុណ្ណោះ។ ជាក់ស្តែងក្នុងវិដេអូនេះមានរយៈពេលជាង២នាទី បានបង្ហាញឲ្យឃើញថា អ្នកបើកបរបានបើកលើស្ពានបណ្តោះអាសន្ន ដែលធ្វើឡើងពីដើមឈើរាងមូលៗចំនួន២ដើម
~
ជាមួយនឹងការបើកថយក្រោយយឺតៗយ៉ាងស្ទាត់ជំនាញ ប្រកបដោយភាព ក្លាហាន បានធ្វើឲ្យគាត់អាចឆ្លងផុតប្រឡាយទៅដល់ផ្នែកម្ខាងទៀតដោយសុវត្ថិភាពតែម្តង៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
~
~
~