ក្រោយផ្ទុះការរិះគន់ រូបព្រះពុទ្ធបដិមាក្នុងវត្តអារាមមួយនៅខេត្តកណ្ដាល ពេលនេះអាជ្ញាធរទៅចាត់វិធានការហើយ

បើតាមទំព័រហ្វេសប៊ុកផេក ពន្លឺព្រះពុទ្ធសាសនា និងសង្គម ក្រោយពីបែកធ្លាយពត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកចំពោះរូបខុសរចនាបទ ព្រះមន្ត្រីសង្ឃគ្រប់អង្គ សហការជាមួយអជ្ញារធរជំនាញបានចុះទៅដោះស្រាយបញ្ហាដែលកើតមានឡើងនៅវត្តពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ចំពោះករណីកសាងរូបព្រះតែក្បាលជាសត្វស្វា និងសត្វសឹង្ហ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពខាងលើបញ្ជាក់ថា ដំណោះស្រាយរបស់អង្គប្រជុំបានសម្រេចឱ្យដករូបនេះចេញ បន្ទាប់ពីប្រជុំចប់ ហើយកែឱ្យមកជារចនាបទព្រះពុទ្ធឡើងវិញ និងលុបគំនូរ លុបអក្សរចេញ ។ ជាពិសេសបានឱ្យម្ចាស់អ្នកកសាងធ្វើកិច្ចសន្យាបញ្ឈប់រាល់ការកសាងនូវបដិមាណាមួយឱ្យខុសពីរចនាបទដើម បើផ្ទុយពីកិច្ចសន្យានិងទទួលខុសត្រូវចំពោះមុខច្បាប់។ យ៉ាងណាមិញបញ្ហានេះ មិនមែនចៅអធិការជាអ្នកបញ្ជារឱ្យកសាងទេ គឺឧបាសកមួយរូបជាអ្នកសុំកសាង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment