អីយ៉ា! មួយគូទៀតហើយ! ស្នេហាផ្តើមចេញពីអ្នកជួលបន្ទប់ និងកូនស្រីអ៊ីម្ចាស់ផ្ទះ លួចស្រលាញ់គេ៩ឆ្នាំ ចុងក្រោយ….

បើតាមគំនីឈ្មោះ Keo Darling បានបង្ហោះលើបណ្តាញសង្គមរៀបរាប់ពីប្រវត្តិស្នេហ៍ដែលផ្តើមចេញពីអ្នកជួលបន្ទប់ ណិងកូនអ៊ីម្ចាស់ផ្ទះ ដោយខាងប្រុសបានលួចស្រលាញ់អស់ជិត៩ឆ្នាំ។ បើតាមគណនីនេះបានបង្ហោះថា៖ “ស្នេហាផ្តើមចេញពីជួលផ្ទះខាងស្រី….( ជួលយូរៗទៅ…លួចស្រលាញ់កូនអុីម្ចាស់ផ្ទះ…អស់9ឆ្នាំលេង….) កាលស្រឡាញ់គ្នាបែបចាស់ទុំដឹងឮទេីបមានសុភមង្គលពេញលេញ អគុណបងដែលព្រមទទួលយកអត្តចរិកអូនបាន ទោះបីជាពេលខ្លះ

~

អូនខឹង អូនសម្តីអាក្រក់ប៉ុណ្ណាក៏បងមិនប្រកាន់អូន អគុណដែលបងផ្តល់ក្តីស្រឡាញ់ពិត មានតែការស្មោះត្រង់ ភាពច្បាស់លាស់ និង ស្នាមញញឹម🥰សន្យាថាតទៅមុខ យេីងនិងចាប់ដៃគ្នាតាំងពីបាតដៃទទេ តស៊ូជាមួយគ្នា ស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ហេីយក៏អគុណដល់ម៉ាក់ប៉ាទាំងសងខាងដែលមិនជំទាស់និងពួកកូនទាំងពីរអ្នកស្រឡាញ់គ្នា…..១៤.០២.២០២១”។ ដោយឡែក បើតាមគណនីរបស់ខាងស្រី ដែលមានឈ្មោះថា Mšš Candy បានបង្ហោះលើបណ្តាញសង្គមថា៖ “9ឆ្នាំប្តូរឈ្មោះពីសង្សារក្លាយជាគូរដណ្តឹង Thank for your everything my fiancé”។ ចំែណកឯគណនីខាងប្រុសក៍បានបង្ហោះថា៖ “ខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរគុណទៅដល់ពុកម៉ែទាំងសងខាងដែលបានរៀបចំកម្មពិធីនេះដល់កូនទាំងពីរ និងអរគុណដល់លោកតាលោកយាយ អុំប្រុសស្រី ពូមីងបងប្អូនប្រុសស្រី និងមិត្តភក្កទាំងអស់ ដែលបានចូលរួមកម្មពិធីភ្ជាប់ពាក្យនេះ ហើយក៏សូមជូនពរអោយអ្នកទាំងអស់គ្នារកស៉ីទទួលទានមានបាន មានសុខភាពល្អ មានអាយុវែង និងសម្រេចបាននូវគ្រប់កិច្ចការ”៕

~

 

~

~

Related posts

Leave a Comment