ញាក់សាច់! ផ្លែឪឡឹករាងដូចបេះដូងនៅប្រទេសថៃ ដាក់ដេញថ្លៃបានតម្លៃមិនធម្មតា

ថៃ៖ ចម្ការ ចម្ការឪឡឹក Jakjai Chamaimas ដែលស្ថិតនៅក្នុងស្រុក Muang នៃខេត្ដស៊ីសាកេត បានរៀបចំពិធីដាក់ដេញថ្លៃមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីលក់ផ្លែឪឡឹកដែលមានរាងដូចបេះដូង ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យក្នុងខេត្ដមួយនេះ។

~

កម្មពិធីដេញថ្លៃផ្លែឪឡឹកនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយអាជ្ញាធរទេសចរណ៍ថៃ ក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្ដស៊ីសាកេត និងក្រុមហ៊ុន Christina Sanitaryware Ltd ជាម្ចាស់ចម្ការផ្ទាល់ ដែលបានដាំផ្លែឪឡឹករាងដូចបេះដូងនៅក្នុងផ្ទះកញ្ចាក់ (Greenhouse) ទំហំ ១ រ៉ៃ ឬស្មើនឹង ០.១៦ហិកតា។តម្លៃដេញថ្លៃផ្លែឪឡឹករាងដូចបេះដូងនេះ ចាប់ផ្ដើមពី ៥០,០០០បាត ឬប្រហែល ១,៦៧៣ដុល្លារអាមេរិក ហើយសមាជិកសភាលោក Wiwatchai Hotrawaisaya បានផ្ដល់ជូននូវតម្លៃខ្ពស់បំផុតគឺ ១០០,៩០០បាត ឬប្រហែល ៣,៣៧៦ដុល្លារអាមេរិក។

~

លោក Wiwatchai បាននិយាយថា លោកនឹងផ្ដល់ផ្លែឪឡឹកនេះទៅឲ្យប្រពន្ធរបស់លោកនៅថ្ងៃទិវានៃក្ដីស្រលាញ់ ហើយថវិកានេះនឹងយកទៅទិញឧបករណ៍វេជ្ជសាស្ដ្រសម្រាប់មន្ទីរពេទ្យខេត្ដស៊ីសាកេត ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។
ដោយឡែក លោក Thanchanon Chatmethaku នាយកគ្រប់គ្រងក្រុមហ៊ុន Christina Sanitaryware Ltd បានឲ្យដឹងដែរថា ចម្ការឪឡឹកនេះគឺផ្ដើមគំនិតដាំដោយម្ដាយរបស់លោក ដែលមានបច្ចេកទេសខ្ពស់ក្នុងការដាំឪឡឹកនៅក្នុងកំប៉ុងផ្លាស្ទិករាងបេះដូង។ វាជាផ្លែឪឡឹកសេរីរាង្គ១០០ភាគរយ ដែលមានរសជាតិមិនផ្អែមខ្លាំង និងមានក្លិនក្រអូបប្លែកពីគេ ហើយវាអាចក្លាយជាផលិតផលដែលត្រូវបានខេត្ដស៊ីសាកេតទទួលស្គាល់ទៀតផង៕

~

Related posts

Leave a Comment