ថ្មីៗនេះ មានយុវជនមួយក្រុមមានគ្នាប្រមាណជា ៤ នាក់ បាននាំគ្នារាំ និង ច្រៀងប្រើពាក្យជេរឡើងឈ្ងុយ និង ប្រើពាក្យពេជន៍មិនសមរម្យ ក្នុងអត្ថន័យដៀមដាមសំដៅដល់នារីៗ ដែលធ្វើឱ្យមហាជនមួយចំនួននាំគ្នាប្រតិកម្ម និង សម្ដែងការមិនពេញចិត្តជាច្រើនទៅកាន់ពួកគេ ។
ក្រោយពីទទួលរងនូវការរិះគន់ជាច្រើន ស្រាប់តែក្រុមយុវជននេះ នាំគ្នាចេញមុខមកធ្វើការបកស្រាយ និង បានសុំទោសជាសាធារណៈ នូវកំហុសដែលខ្លួនបានប្រើពាក្យពេជន៍មិនសមរម្យ និង បានលុបវីដេអូ ដែលខ្លួនបានផុសនោះរួចហើយ ។ទន្ទឹមនឹងការបកស្រាយនេះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានចេញមុខប្រតិកម្មទៅនឹងរឿងនេះ ដោយបានស៊ែរវីដេអូភ្ជាប់ជាមួយនឹងពាក្យពេជន៍ថា
ពួកអាកើតពីរន្ធស្រឡៅបៅដោះឆ្កែនេះ មិនគួរឱ្យវារួចខ្លួនសោះ ហៅវាទៅអប់រំចេញ ហើយធ្វើកិច្ចសន្យាកុំឱ្យវាជេរទៀតទើបត្រឹមត្រូវ ។ ម្យ៉ាងទៀតសកម្មភាពធ្វើនេះវាខុស ប៉ុន្តែវាដឹងមុនថាសព្វថ្ងៃនេះវាមានវប្បធម៌ធ្វើខុស សូមទោសមានទីផ្សារពេញនិយមត្រូវប៉ាន់ល្អ ជេរម៉ាសប្បាយរួចខ្លួនបាត់ ៕