ពេលនេះ នាយ ចាបចៀន ទម្លាយការពិតរួចជូនលុយដល់ប្អូននោះដល់ទៅចំនួន….

កាលពីយប់ថ្ងៃទី១៣ នាយ ចាប ចៀន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Lexus ពណ៌សរបស់ខ្លួន បានបុកពីក្រោយ រឺម៉ក់ម៉ូតូ អេតចាយ របស់ប្អូនប្រុសម្នាក់ ហើយក៏បានបណ្តាលឲ្យប្អូនប្រុសរូបនេះ មានបញ្ហាដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។

បើតាមសំដីប្អូនប្រុសម្ចាស់រឺម៉កនេះបានបញ្ជាក់យ៉ាងច្បាស់ថា “បុកខ្ញុំម៉ាំង គាត់ឈប់អែបឡានហ្មងហើយ ហើយគាត់ចុះមកហើយ និយាយមួយម៉ាត់ៗ ក៏ជិះទៅបាត់ទៅ គាត់ឲ្យខ្ញុំ ១០០ដុល្លារ តែខ្ញុំអត់ព្រមទេ ខ្ញុំប្រាប់ថា ខ្ញុំអត់ចង់បានលុយទេ តែគាត់ឲ្យខ្ញុំហើយ គាត់ថាប្រញាប់ៗរកប្រពន្ធកូនគាត់…”។

ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពលោក អុឹម ជីវ៉ា បានអោយដឹងយ៉ាងដូច្នេះថា៖«តារាកំប្លែង នាយ ចាប ចៀន ចេញមុខបកស្រាយ និងប្រកាស សងសំណងចំនួន 700$ ដល់ គូភាគីម៉ូតូរុីម៉ក ! ការលើកឡើងតារារូបនេះបន្ទាប់ពីខ្ញុំបាទ អុឹម ជីវ៉ា បានទៅដល់គេហដ្ឋានផ្ទាល់របស់លោក នៅក្នុងបុរីជីប ម៉ុងលេន២ សែនសុខ សុខ ។ លោក ចាប ចៀនបាននិយាយថាលោកមិនគេចវៀសឬរត់ឡើយគឺលោកទទួលខុសត្រូវ តាំងពីដំបូង គឺតាំងពីថ្ងៃកើតហេតុម្លេះ នៅថ្ងៃសុក្រទី១២ ខែរកុម្ភៈនៅជិតស្តុបតិចណូ ពេលជួបបញ្ហាភ្លាមគឺលោកឈប់ ឡានហើយលោកជួយរិតប្រេងកូឡានិងជូនថវិការ 100$ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ថាលោកគឺជាតារាកំប្លែង ចាប ចៀន នបើមានអីធ្ងន់ធ្ងរជាងនេះប្រាប់លោកមកលោកនិងជួយបន្ថែម ។ ចំនែកគូរភាគីក៏បានយល់ព្រម ហើយ ខាងជនរងគ្រោះម៉ូតូរីម៉កនិងមកយកថវិការនៅម៉ង៥ ល្ងាច ( 15.02.2021) ថ្ងៃនេះ ! ។ សូមតាមដានវិដេអូកិច្ចសម្ភាសន៍ នៅផេកសិល្បករកម្ពុជា សូមអរគុណ ជូនដំណឹងដោយលោក អុឹម ជីវ៉ា»៕

Related posts

Leave a Comment