ថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ នេះមានគូស្នេហ៍ជាច្រើនបានបង្ហាញនូវភាពផ្អែមល្ហែម តាមរយៈការណាត់គ្នាទៅញ៉ាំអាហារឆ្ងាញ់ៗ កន្លែងទំនើបៗ ជូនផ្កាទាំងបាច់ តុក្កតាធំៗ ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបញ្ជាក់ពីសក្ខីភាពនៃក្ដីស្នេហាដ៏ស្មោះស្ម័គ្រនឹងគ្នា ។
ដោយឡែកមកមើលឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីប្រាក់លានដុល្លារឯណេះវិញ មិនមានការដូធំដុំហ៊ឹកហាក់ទេ មានតែកូលាប ១ ទងជូនឧត្ដមភរិយាយ៉ាងសាមញ្ញបំផុត ។ កូលាប ១ ទង មើលទៅហាក់ធម្មតា ប៉ុន្តែបើទៅមើលសាររៀបរាប់ពីសេដ្ឋីផ្នែកកសិឧស្សាហកម្មរូបនេះវិញ ពិតជាផ្អែមល្ហែមខ្លាំងមិនចាញ់គូស្នេហ៍វ័យក្មេងឡើយ ។លោកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់ថា៖
«ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូលាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយើងបានស្រឡាញ់រួមរស់ជាមួយគ្នាអស់រយៈពេល ៤៣ ឆ្នាំបានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូលាបក្រហមមួយទងនេះសបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ដែលយើងបាន រួមរស់អត់ឱនឱ្យគ្នាទៅវិញទៅមកទើបយើងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសានជីវិតរបស់យើងទាំងពីរនាក់» ៕