គូព្រេងទេវតាប្រទាន ស្រល់ដូចគ្នា ឧកញ៉ា ភ្ជាប់ពាក្យ ជាមួយ ឧកញ៉ា ដូចគ្នា​

កូនក្រមុំដែលនឹងក្លាយជាអនាគតឧត្ដមភរិយា របស់ឧកញ៉ាបណ្ឌិត ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា ស្ថិតក្នុងត្រកូលអភិជនលំដាប់កំពូល នៅក្នុងប្រទេសកម្ពុជាដែលក្តោបក្ដាប់មុខជំនួញធំៗជាច្រើន។ លោក ជំទាវ មានឈ្មោះថា ឧកញ៉ា តែ កលិកា គឺ ជាកូនស្រីរបស់លោក ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ឧកញ៉ា ទឹម គីមហ៊ាង។ ហើយពិធីភ្ជាប់ពាក្យគ្រោងធ្វើនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នេះ នៅភូមិគ្រឹះដ៍ស្កឹមស្កៃមួយ មុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាប់ស្តុបចំការមន ក្រោមវត្ត មានសេដ្ឋីកំពូលៗ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផងដែរ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើពិធីភ្ជាប់ពាក្យរួចលោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង និងលោកជំទាវ ឧកញ៉ា តែ កលិកា គ្រោង រៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី 10,11 ខែ 12ឆ្នាំ 2021 ខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរីឃាងកលិកា” ត្រូវបានគេស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះមួយរូបកន្លងមក ធ្លាប់បានប្រកាសផ្ដល់រថយន្ត Rolls-Royce ១គ្រឿងដល់អតិជនដែលទិញផ្ទះរបស់លោកនៅខេត្តសៀមរាបទល់មុខច្រកចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី ក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុងចិន ១០០០ហិចតា ។ គម្រោងរបស់លោកឧកញ៉ាបណ្ឌិត ជាប្រភេទបុរី ផ្ទះអាជីវកម្ម ដែលមានទំហំធំជាងគេក្នុងខេត្តសៀមរាប សាងសង់ ផ្ទះល្វែង និងខុនដូទំនើប។

អាចនិយាយបានថាក្នុងប្រវត្តិសាស្ត្រទីផ្សារ អចលនទ្រព្យ សម្រាប់នៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយដែលម្ចាស់ បុរី ហ៊ាន ផ្ដល់រង្វាន់រថយន្តទំនើប Rolls-Royce Phantom សេរី ឆ្នាំ២០១៥ ដែលមានតម្លៃជាង 45ម៉ឺនដុល្លារ ដល់អតិថិជននោះ។ មហាជនរំពឹងថា ក្រោយសេដ្ឋីទាំងពីរ រូបខាងលើរៀបការជាមួយគ្នា ឧកញ៉ា ទាំងពីររូបនេះ និងមានលទ្ធភាពបោះទុនរកស៊ីមុខជំនួញជាច្រើនមុខផ្សេងទៀត ដើម្បីរួមចំណែកជួយសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរថែមទៀត៕

Related posts

Leave a Comment