ផ្អើលទាំងយប់! តារាកំប្លែង នាយចាបចៀន បើកឡាន បុករុឺម៉កអេតចាយ រួចចេញថ្លៃសងការខូចខាតតែ…(មានវីដេអូ)

ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Lexus ពណ៌ស បើកបរដោយ សិល្បករកំប្លែងជើងចាស់របស់ខ្មែរដ៏ល្បីល្បាញគឺ លោក ចាបចៀន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនិងវិថី គីម អុីលស៊ុល ដែលមានទីតាំងនៅជិតនិងស្ពានអាកាស៥មករា ក្បែរនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

ដោយរថយន្តខាងលើបានបើកបុក និងរទេះរុឺម៉ក ដឹកអេតចាយមួយ ដោយបណ្តាលឲ្យរុឺម៉កនោះ ខ្ទាតទៅដល់ចញ្ចើមផ្លូវ និងបណ្តាលឲ្យបុរសម្នាក់របួសស្មា កម្រើករាងមិនចង់កើត។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណជា៣ រំលងអាធាត្រ ឈានចូលដល់ថ្ងៃទី១៥ កុម្ភ: ឆ្នាំ២០២១ ។ ក្រោយពេលកើតហេតុ លោកចាបចៀន ក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារអាមេរិកដល់ជនរងគ្រោះ និងសន្យារ៉ាប់រងលើការព្យាបាល និងខូចខាតទាំងឡាយ៕

Related posts

Leave a Comment