ដោយសារតែបេះដូងមនុស្សធម៌ សុវណ្ណ រិទ្ធី លើកម្រាមដៃ១០ អំពាវនាវឲ្យពលរដ្ឋខ្មែរ គួរធ្វើរឿងនេះ (មានវីដេអូ)

ថ្ងៃចូលឆ្នាំចិនប្រពៃណីចិន ប្រជាពលរដ្ឋខ្មែរកាត់ចិន និងវៀតណាម ត្រៀបត្រា រៀបចំសែន ដោយបានដាក់នៅសំណែនជាច្រើនតាំងតែពីជ្រូកខ្វៃ មាន់ ទា បាយសម្ល និងផ្លែឈើជាច្រើនមុខផងដែរ។ ខណ:ពេល ដែលមានមុខម្ហូបបរបូណ៌ ហូរហៀរបែបនេះ ស្រាប់តែ សុវណ្ណ រិទ្ធី ដែលលោកអ្នកបងប្អូន បានស្គាល់ថា លោកជាអ្នកសារព័ត៌មានម្នាក់ដ៏មានទេពកោសល្យ និងជាអតីតនៃអគ្គនាយកនៃ TV Facebook ផងដែរនោះ បានធ្វើការឡាយផ្ទាល់តាមរយ:គេហទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានលើកម្រាមដៃ១០ ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា៖

នៅពេលដែលខ្ញុំបានឃើញបងប្អូនរបស់យើងបង្ហោះរូបសែនចូលឆ្នាំចិន នេះ ធ្វើឲ្យខ្ញុំនឹកដល់រឿងមួយ ហើយក៏ចេញមុខលើកម្រាមដៃ១០ សូមសំពះ និងសុំស្នើសុំដល់ពុកម៉ែ បងប្អូន… ខ្ញុំគ្រាន់តែសំណូមពរដល់ពុកម៉ែ បងប្អូន​នៅក្នុងបណ្តាញសង្គម ដែលកំពុងតែសែនព្រេន សូមបងប្អូនកុំទុកម្ហូបឲ្យផ្អូម ខូចអី ដោយអាចចែករំលែក នូវទាន និងបុណ្យកុសល ដោយចែករំលែកម្ហូបទាំងអស់នោះ ទៅកាន់បងប្អូនដែលរស់នៅក្រោមសំយ៉ាបផ្ទះ ឬលោកតា លោកយាយ ដែលធាក់ស៊ីក្លូ …។

Related posts

Leave a Comment