មិននឹកស្មានសោះ ជី ដេវីត ហ៊ានមាត់ក លើរឿងចំបុីខ្មៅខ្លាំងពេក ដោយដាក់មួយឃ្លាក្នុង Comment ថា…

រឿងរ៉ាវនៃការដែលចំបុីខ្មៅ ត្រូវបានតុលាការកាត់ទោស ពាក់ព័ន្ធនិងបទប្រមាថជាតិ ត្រូវបានសាធារណមតិ របស់ប្រជាជននៅទូទាំងប្រទេសកម្ពុជា ចងចាំមិនភ្លេចនូវរឿងនេះ រហូតធ្វើឲ្យមានមនុស្សមួយចំនួនពោលពាក្យសម្តីនានា ទាក់ទងនិងកំហុសរបស់ បុគ្គលឈ្មោះ ចំបុីខ្មៅ ដែលសាកសមតែនិងមានទោស ហើយត្រូវតែជាប់ពន្ធធនាគារតែម្តង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីផ្ទុះការរិះគន់ខ្លាំងលើរឿង ទុំទាវ ឆ្នាំ២០២១ និងបន្ទាប់ពីគណកម្មាការនៃក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានចេញលទ្ធផលនៃការប្រមាន ដោយបានលើកលែង និងណែនាំ ដល់បុគ្គលដែលបានថតរឿងនេះ ឲ្យគ្រាន់តែចេញមុខសុំទោសជាសាធារណ: ស្រាប់តែចំបុីខ្មៅ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ ពិពណ័នាអំពីអតីតកាលរបស់ខ្លួន ដែលបានជាប់ពន្ធធនាគារដោយគ្រាន់តែបាននិយាយពាក់ពន្ធនិងការប្រមាថជាតិ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ចំបុីខ្មៅបានសរសេរយ៉ាងដូច្នេះថា​:

ភាពយុត្តធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ ។ ខ្ញុំត្រូវគេវ៉ៃ បែរជាជាប់គុគ អ្នកវ៉ៃខ្ញុំរស់នៅយ៉ាងមានសេរីភាព មានគេឱ្យញ៉ាំរបស់Free មានគេឱ្យដេកជាមួយFree តែខ្ញុំរស់នៅក្នងុគុកដោយភាពភ័យខ្លាច ត្រូវគេបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។តើយុត្តិធម៌ទេ មកដល់ពេលនេះរយៈពេល២ឆ្នាំ៦ថ្ងៃហើយគិតត្រឹមថ្ងៃទី១០ខែ០២ឆ្នាំ២០២១នេះ តើខ្ញុំត្រូវទ្រាំរស់នៅជាមួយភាពភ័យខ្លាចដល់ពេលណា?
ក្រោយពីបានឃើញការបង្ហោះរបស់ ចំបុីខ្មៅដូច្នេះ ស្រាបតែតារាចម្រៀងដ៏ល្បីគឺលោក ជី ដេវីត បានចូលមកធ្វើការ Comment នៅក្នុងរូបថតរបស់ចំបុីខ្មៅយ៉ាងដូច្នេះថា៖

keep going..កិច្ចចុងក្រោយនៃពិភពលោក ក៏គង់ត្រូវវិនាស ៕

Related posts

Leave a Comment