មិនស្ងប់ក្នុងចិត្ត ឯកឧត្តម ពេជ្រ ស្រស់ សម្តែងការមិនពេញចិត្ត ចំពោះ អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន

នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ ។ ក្នុងនោះដែរ មហាជនក៏បានទន្ទឺងរង់ចាំថា លទ្ធផលរបស់ក្រុមយុវវ័យមួយក្រុមខាងលើនេះ តើក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនឹងមានចំណាត់ការយ៉ាងណា បន្ទាប់ពីពួកគេបានចូលទៅទទួលមេរៀនអប់រំនេះ ។

ទីបំផុត ជាលទ្ធផលក្រោយការចូលបំភ្លឺ ពេលនេះម្ចាស់ Page Hokima និងតួសម្ដែងរឿង ទុំទាវ ២០២១ បានធ្វើកិច្ចសន្យា ៨ ចំណុច និងចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចបិទ Page Hokima ទាំងស្រុងផងដែរ៕

ដោយឡែកងាកមក ឯកឧត្តម ពេជ្រ ស្រស់ ទំនងបានសម្តែងការមិនពេញចិត្ត ចំពោះ ការដាក់ទោសនេះ ដោយលោកបានថ្លែងថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើងនិងសាសនាព្រះពុទ្ធក៏បានមើលងាយលើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនាព្រះពុទ្ធបានវិញដែរទេ?ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់។

Related posts

Leave a Comment