រថយន្ត Porches ស៊េរីទំនើប បើកបរដោយស្រីស្អាត បុ.ករបាំងថ្មពុះចែកផ្លូវ ក្រឡាប់ផ្ងាជើងទ្រមេឃ

នៅវេលាម៉ោង ៣និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃពុធ១០ ខែកុម្ភះឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក.រ.ណី.គ្រោះ.ថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាកផចន៍ បោះពួយក្នុងល្បឿងយ៉ាងលឿន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែទ្រូងពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការការណ៍ភ្ញាក់ផ្អេីលនេះដែរកើឡើងនៅវេលាម៉ោង ៣និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃពុធ១០ ខែកុម្ភះឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគាត់បានឃេីញបុរសម្នាក់និងនារីពីរនាក់ទៀតជាអ្នករួមដំណេីរជាមួយបានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក ផចន៍ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ក្នុងល្បឿនយ៉ាងលឿនទិសដៅ ពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេីត្រង់និងផ្លូវបំបែកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងចំណែកឯរថយន្តវិញ រងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អមិនបង្កឲ្យនណារម្នាក់រងរបួសនោះទេ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញក្រុង ចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕

Related posts

Leave a Comment