ព្រឹកនេះ ក្រុមអ្នកលក់ឡេសម្តែងរឿង ទុំទាវ ២០២១ បានចូលខ្លួនមកបំភ្លឺតាមការអញ្ជើញរបស់ក្រសួងវប្បធម៌

ទីបំផុត ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញ ម្ចាស់ Page Hokima និង អ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលទៅកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅបន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ៩.០០ នាទីព្រឹក ៕

Related posts

Leave a Comment