​ ចប់ពិធីខួបស្នេហា២ឆ្នាំ២ខែ! ប្រុសស្នេហ៍ជួបហេតុ.កា.រ.ណ៍អា.ក្រក់ ខាងស្រីមកយំឱបស.ព

យុវជនម្នាក់ក្រោយចប់កម្មវិធីថ្ងៃគម្រប់ខួបស្នេហា២ឆ្នាំ២ខែជាមួយសង្សាររបស់ខ្លួន ក៏ជិះម៉ូតូបំណងត្រលប់ទៅផ្ទះវិញ​ តែអកុសលជួបគ្រោះថ្នាក់បា.ត់.ប.ង់.ជី.វិ.ត.នៅតាមដងផ្លូវភ្លាមៗយ៉ាងអា.ណោ.ច.អា.ធ័.ម.បំផុត ។

ហេ.តុកា.រ.ណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង០៣​ និង០៥នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខក្រសួងការពារជាតិ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជ.ន.រ.ង.គ្រោះ.ឈ្មោះ ហង្ស មាសសុវណ្ណចេស្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមើលការខុសត្រូវទីតាំងណេតមួយកន្លែង នៅម្ដុំផ្សារកណ្ដាល មានទីលំនៅនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង១២​និង៣០នាទីរំលងអធ្រាត្រ មេឃកំពុងតែធ្លាក់ភ្លៀង គេឃើញរបាំងថ្មពុះចែកទ្រូងផ្លូវនៅចំណុចស្តុបក្ដាន់២ បែកជា៣ផ្ទាំងធំៗ ទំនងជាមានរថយន្តធុនធំបុក ហើយបើករត់បាត់។

បើតាមសាច់ញាតិ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រោយចប់កម្មវិធីថ្ងៃគម្រប់ខួបស្នេហា២ឆ្នាំ២ខែជាមួយសង្សាររបស់ខ្លួន ដោយមានមិត្តភក្តិ និងបងប្អូនទាំងសងខាងមកចូលរួមហូបអាហារសប្បាយជាមួយគ្នានៅហាងមួយកន្លែង នៅជិតវិមានឯករាជ្យ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HS-6632 តែម្នាក់ឯង បំណងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែដោយសារភ្លៀងកំពុងបន្តធ្លាក់ខ្លាំង មើលអ្វីមិនសូវឃើញច្បាស់ ហើយជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនផង ក៏ជ្រុលចង្កូតទៅបុ.ក.ផ្ទាំងរបាំងថ្មដែលបែកនោះ បណ្ដាលឲ្យហោះផ្លោងអូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រ បោកនឹងថ្នល់បែកក្បាលបា.ត់.ប.ង់.ជីវិតយ៉ាងអាណោចអាធ័មបំផុត ។

ស.ម.ត្.ថកិច្ចជំនាញបានចុះមកវាស់វែង និងប្រគល់សា.ក.ស.ព.ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅវត្តតាំងកសាង ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Related posts

Leave a Comment