ដូចមិនខ្លាំងដូចមុនសោះ ជនរងគ្រោះត្រូវគេវា.យតមិនអី បែរជានារីដៃឆៅកំពុងសន្លប់ស្ដូកស្ដឹង ដាក់អុកស៊ីហ្សែន”

រឿង.រ៉ាវជម្លោះលើដងផ្លូវ ឈានដល់ការប្រើអំពើហិ.ង្សាវា.យតប់ គ្នារវាងបុរស នារី ៤ នាក់ កំពុងផ្ទុះការតាមដានយ៉ាងផុលផុសពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។ ខណៈនេះគូបដិបក្ខកំពុងប្រកាន់ត្រូវរៀងខ្លួន ដោយមិនទាន់មានខាងណាទទួលស្គាល់កំហុសនៅឡើយទេ ស្របពេលដែលនារីម្នាក់ជាជ.នដៃ.ដ.ល់ វា.យតប់​ជនរងគ្រោះឱ្យរងរបួសធ្.ងន់ធ្.ងរនោះកំពុងតែដេកពេទ្យសន្លប់ស្ដូកស្ដឹង ។ នារីដៃដល់កំពុងគេងពេទ្យរឿងរ៉ាវល្បីសុសសាយពេញហ្វេសប៊ុកបន្ទាប់ពីនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ

Bee Yinna ដែលត្រូវគេវា.យឱ្យជាំមុខ ជាំមាត់នោះ បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹកហើយបានរៀបរាប់ថា ជិះតាមផ្លូវ វាជិះខុសស្តុបហើយ ខ្ញុំស៊ីផេ្លខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗព្រួតគ្នាវា.យខ្ញុំ សូមចែករំលែកវិឌីអូនេះផង ។ក្រោយពីបានឃើញសារ និងរូបភាពស្ដែងៗបែបនេះហើយ បានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកព្រោងព្រាតតែម្ដង ដោយនារីរូបស្រស់ ជាជនរងគ្រោះនោះ ត្រូវភាគីម្ខាងទៀតវា.យ.ដំ បណ្ដាលឱ្យរងរបួសបន្សល់ទុកស្លាកស្នាមជាច្រើនកន្លែង ។

យ៉ាងណានៅយប់ថ្ងៃកើតហេតុកាលពីថ្ងៃទី ៧ កុម្ភៈ ២០២១ ភាគីខាងនារីរងគ្រោះ ធ្វើដំណើរជាមួយនឹងគូស្នេហ៍របស់ខ្លួន ដោយខាងជនដៃដល់មានគ្នាប្រុសពីរបីនាក់ដែរ ។ ដោយឡែកនៅពេលនេះបើតាមគណនីហ្វេសប៊ុកបុរសម្នាក់ឈ្មោះ Oudom Chheat ដែលជាភាគីគូបដិបក្ខ ដែលត្រូវគេចោទថាជាខាងអ្នកបង្ករឿងនោះ បានចេញមុខអះអាងថា រឿងហេតុដំបូងគឺខាងនារីរូបស្រស់ឈ្មោះ Bee Yinna គឺជាអ្នកបង្ករឿងមុន ដោយទៅទះកំផ្លៀងភាគីម្ខាងមុន ។ ដោយមិនអស់ចិត្តទើបភាគីខាងនារីម្នាក់ទៀតបើកឡានដេញតាមក្រោយ

Related posts

Leave a Comment